ព័ត៌មានជាតិ

ជនសង្ស័យប្រុស-ស្រី ជាង២០នាក់ ត្រូវបានឃាត់ខ្លួន នៅក្រុងព្រះសីហនុ ពាក់ព័ន្ធគ្រឿងញៀន

រូបភាព៖ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រីជាង២០នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួន នៅចំណុចហាងខារ៉ាអូខេ យីហោ ស៊ីនហាយ ដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសុ្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រា្កបនេះ បានដកហូតវត្ថុតាងរួមមាន ៖ សារធាតុញៀនសរុបទម្ងន់ ៥៩៦.៦៧ ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ១៩គ្រឿង ថេបផ្លេតចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ។

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យសរុបចំនួន២១នាក់ (ស្រី៦នាក់) ជនជាតិខ្មែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

To Top