ភ្នំពេញ ៖ ដើម្បីកាត់បន្ថយកំហុស នៃទិន្នន័យលើសំបុត្រអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានក្រើនរំលឹកមន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវ មុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកឡើងបែបនេះក្រោយមានគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ។ កម្មករចំនួន១៥...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ លី ឈែវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ។...
ប៉េកាំង៖ ការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានថ្កោលទោសអ្នកនយោបាយអាមេរិក ដែលបានគម្រាមដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល និងបុគ្គលិកតុលាការនៃ តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)។ អ្នកនាំពាក្យនៃការិយាល័យនេះបានឲ្យដឹងថា នីតិរដ្ឋនៅក្នុង HKSAR បានទទួលការទទួលស្គាល់ យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ដោយបន្ថែមថា ការការពារសន្តិសុខជាតិ និងនីតិរដ្ឋនៅក្នុងទីក្រុងហុងកុង គឺជាភារកិច្ចរបស់មន្ត្រី HKSAR និងបុគ្គលិកតុលាការ ដែលមិនមានការជ្រៀតជ្រែកឡើយ។...
ប៉េរ៉ូត៖ នាយករដ្ឋមន្ត្រីលីបង់លោក លោក Najib Mikati បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ នៅព្រឹកថ្ងៃដដែល ដោយបានសម្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Mikati បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រីថា ការវាយប្រហាររបស់អ៊ីស្រាអែល “នឹងមិនមានការកត់សម្គាល់នោះទេ” ហើយរដ្ឋាភិបាលរបស់ប្រទេសលីបង់ នឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលីបង់លោក Abdallah...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់លើ “គោលនយោបាយអចិន្ត្រៃយ៍” របស់ប្រទេសរបស់លោក ក្នុងការគាំទ្រកងកម្លាំងតស៊ូប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ។ លោក Khamenei បានជួបជាមួយលោក Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) និងគណៈប្រតិភូអមដំណើររបស់លោក នៅរដ្ឋធានីតេអេរ៉ង់...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងភាគីរដ្ឋសភាចិនបេ្តជ្ញារួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសឈានទៅសម្រេចឲ្យបាន នូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំ ប្រទេសទំាងពីរបានដាក់ចេញ។ ការប្តេជ្ញានេះខណៈលោក លូវ ឈីនជៀន ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងករណីធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាចេតនានយោបាយអាក្រក់ ដើម្បីបន្ទោសបង្អាប់ដំណើរការប្រឡង ខណៈក្រសួង ប្ដេជ្ញាមិនឲ្យបែកធ្លាយ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នាថ្ងៃ៦ វិច្ឆិក នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ...
នៅថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះសន្និបាតផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា“ខ្សែក្រវាត់និងផ្លូវ”លើកដំបូង ។ លោក Xi Jinping បានលើកឡើងថា វេទិកាកំពូល”ខ្សែក្រវាត់ និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ បានបើកធ្វើដោយជោគជ័យ ហើយការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ស្មារតីផ្លូវសូត្រដែលមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្ន ការរៀនសូត្រទៅវិញទៅមក...
ភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃបានបង្ហាញសមត្ថភាពការប្រកួតអស់ពីកម្លាំងកាយ និងកម្លាំងចិត្តតែម្តង។ ចំពោះការប្រកួតអ្នកប្រដាល់កម្ពុជា ធន់ ស៊ីហុង ក្លិបកងយោធពលខេមរភូមិន្ទជាមួយអ្នកប្រដាល់ថៃ Tong...