ប៉េរ៉ូត៖ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានអំពាវនាវឱ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅភាគខាងត្បូងលីបង់ និងដំណោះស្រាយរយៈពេលវែងនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិថា “អ៊ីស្រាអែល ត្រូវតែបញ្ឈប់ម៉ាស៊ីនសង្រ្គាម ហើយយល់ព្រម ចំពោះដំណោះស្រាយនយោបាយដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ បន្ទាប់ពីដំណោះស្រាយរបស់អង្គការសហប្រជាជាតិ” ។ លោក Bou Habib បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកនៅទីក្រុងប៉េរ៉ូត ជាមួយ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឆែកប្រចាំកម្ពុជានៅថ្ងៃ៣ វិច្ឆិកា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ឆែក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា ឆែកតែងតែចូលរួមគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈគម្រោងគាំពារសុខភាពមាតា និងទារកនៅមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ និងជំនួយហេដ្ឋារចនាសម្ព័ន្ធ នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ ។...
ភ្នំពេញ ៖ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge, IPC) បានបន្តកិច្ចសហប្រតិបត្តិការ បានយ៉ាងល្អរលូន លើកិច្ចការចូលរួមបណ្តុះបណ្តាល ធនធានមនុស្ស កិច្ចការចែករំលែក ចំណេះដឹង បទពិសោធន៍ការងារជំនាញ ផ្នែកមន្ទីរពិសោធន៍...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីបិទ កិច្ចប្រជុំពិភាក្សារៀបចំផែនការ សកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៤ និងការរៀបចំផែនការ យុទ្ធសាស្ត្រ និង ផែនការសកម្មភាពរយៈពេល...
ព្រៃវែង៖ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែងតំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៃស្រុកព្រះស្ដេច ខេត្តព្រៃវែង លោក អ៊ុំ ប៉ូល័ក្ខ មកកាន់ដំណែងប្រធានច្រកថ្មី ជំនួស លោក ហាស់ ពណ្ណភ័ណ។ លោកអភិបាលរងខេត្តព្រៃវែង បានថ្លែងស្នើដល់ប្រធានស្នាក់ការថ្មី ព្រមទាំងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការ...
ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ វិច្ឆិកានេះ បានដាក់ចេញវិធានការមួយចំនួនដូចខាងក្រោម៖ ១- ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធើណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា...
យេរ៉ូសាឡឹម៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា រថក្រោះអ៊ីស្រាអែល បានរុលទៅមុខជាយក្រុងភាគខាងត្បូង នៃទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា មុនពេលការវាយប្រហារ តាមអាកាសដោយហិង្សា។ ប្រភពបានប្រាប់ស៊ីនហួថា “រថក្រោះអ៊ីស្រាអែលមួយចំនួន កំពុងឈានទៅមុខក្នុងការប៉ុនប៉ងកាត់ផ្តាច់ផ្លូវ Rashid ដើម្បីបំបែកភាគខាងជើងហ្គាហ្សា ពីភាគខាងត្បូង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ផ្លូវមាត់សមុទ្រ Rashid គឺជាផ្លូវដ៏សំខាន់មួយ ដែលនាំទៅដល់ភាគខាងត្បូងហ្គាហ្សា។ ទន្ទឹមនឹងនេះ...
បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានកែសម្រួលគោលដៅចំណូលពីទេសចរណ៍នៅឆ្នាំក្រោយដល់ ៣,៥ ពាន់ពាន់លានបាត ការកើនឡើង ៥០០ ពាន់លានបាត និងកម្រិតខ្ពស់ថ្មី, នេះបើតាមលោក Thapanee Kiatphaibool ទេសាភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT)។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣...
បរទេស៖ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត USS Rafael Peralta និងនាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Ottawa បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមានការធ្វើដំណើររួមគ្នាលើកទីបីរបស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីខែមិថុនា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នាវាចម្បាំងទាំងពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងទិសដៅភាគខាងជើងកាលពីយប់ថ្ងៃពុធ...
ប្រទេសជប៉ុន(TEPCO)បានបញ្ជាក់ម្តងទៀតថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ មានសារធាតុវិទ្យុសកម្មច្រើនបង្គួរដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុនបានចាប់ដំណើរការនូវការងារបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រលើកទី ៣ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ។ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានអះអាងថា កំហាប់នៃសារធាតុវិទ្យុសកម្មទ្រីទីយ៉ូម(Tritium)ក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលត្រូវបានបង្ហូរទៅក្នុងសមុទ្រ គឺ សមស្របនឹងការប៉ាន់ប្រមាណ “។ យ៉ាងណាមិញ កាលពីមួយសប្តាហ៍មុន សហគ្រាសដែលមានកេរ្តិ៍ឈ្មោះអសោចនេះបានកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកមមួយលើកដែលបណ្តាលឱ្យបុគ្គលិកការងារពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាម ។ ប្រការនេះបានបញ្ជាក់ថា ពាក្យសំដីរបស់ជប៉ុនដែលថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ”មានសុវត្ថិភាព” គឺដាច់ខាតមិនអាចជឿជាក់បានទេ...