បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារ សំងាត់FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្រោង នឹងធ្វើឃាតមន្ត្រី អាមេរិកបច្ចុប្បន្ន និង អតីតមន្ត្រី FBI ខណៈលោកបានព្រមាន អំពីការគំរាមកំហែង ភេរវកម្មកើនឡើង ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភា។ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់គាត់ទៅកាន់គណៈកម្មាធិការសន្តិសុខ មាតុភូមិ...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានក្រុមប្រឆាំងបានចោទ ប្រកាន់មកសម្តេចអំពីការធ្វើគោលនយោបាយ ដើម្បីតែបក្ខពួកនិយម របស់ខ្លួន ប៉ុន្តែសម្តេចតបថា បក្ខពួករបស់សម្តេច គឺពលរដ្ឋខ្មែរទាំង១៧លាននាក់ ហ្នឹងហើយ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ ២ វិច្ឆិកា សម្តេចគូសបញ្ជាក់ថា «ថ្ងៃមុនគេវាយប្រហារខ្ញុំថា...
យេរ៉ូសាឡឹម ៖ ចំនួនអ្នកស្លាប់ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានកើនឡើងដល់ជាង ១ម៉ឺននាក់ហើយ ដោយមិនមានសញ្ញាណាមួយ នៃការថយចុះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែមុន ។ អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងឡោមព័ទ្ធប៉ាឡេស្ទីន ដែលបានឡោមព័ទ្ធ បានកើនឡើងដល់ ៨,៧៩៦...
បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergey Shoigu បានលើកឡើងថាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវក្នុងប្រតិបត្តិការវាយបកមកលើរុស្សីនោះគឺគ្មានប្រសិទ្ធភាពឡើយហើយជាលទ្ធផលអ៊ុយក្រែនកំពុងបាត់បង់ជីវិតយោធានិងឈានទៅដល់ភាពបរាជ័យបន្តិចម្តងៗធ្វើឲ្យបាក់ទឹកចិត្តដល់យោធារបស់ខ្លួនទៀតផង។ រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ទោះបីជាការផ្គត់ផ្គង់អាវុធប្រភេទថ្មីរបស់ណាតូក៏ដោយ ក៏របបទីក្រុងគៀវគឺកំពុងបាត់បង់ហើយកងកម្លាំងរុស្ស៊ីបន្តធ្វើកិច្ចការពារយ៉ាងសកម្ម និងដោយអាចបានបង្កការខូចខាតបានយ៉ាងមានប្រសិទ្ធភាព។ លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេសអំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេសម្រាប់ការស្ទាក់ចាប់បានជោគជ័យចំនួន១៤០០ដងនៃអាវុធរបស់អ៊ុយក្រែនកាលពីខែមុន។ លោករដ្ឋមន្ត្រីបានអះអាងថា គោលដៅដែលបានទម្លាក់រួមមានយន្តហោះ ៣៧ គ្រឿង និងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ATACMS ៦ ដើមខណៈដែលសហរដ្ឋអាមេរិកបានផ្តល់សមត្ថភាពចុងក្រោយកាលពីដើមខែតុលា បន្ទាប់ពីសំណើជាច្រើនខែដោយរដ្ឋាភិបាលអ៊ុយក្រែន៕...
បរទេស៖ប្រេសិតប្រទេសអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោក Alex Ben Zvi បានប្រាប់កាសែត Kommersant ថា ជួនកាលអ៊ីស្រាអែល និងរុស្ស៊ី ប្រហែលជាមិនចុះសម្រុងគ្នាលើបញ្ហាផ្សេងៗក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនឃើញមានការផ្លាស់ប្តូរអ្វីធំដុំទេ ហើយនៅតែ រក្សាកម្រិតជាធម្មតា។ អ្នកការទូតរូបនេះបាននិយាយថាទំនាក់ទំនងរវាងគ្នាបច្ចុប្បន្នមានការឡើងចុះដោយកត់សម្គាល់ថា ពេលខ្លះអ៊ីស្រាអែលមិនពេញចិត្តនឹងជំហររបស់រុស្ស៊ី ហើយជួនកាលផ្ទុយមកវិញដូចគ្នាដែរប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរតែងតែព្យាយាមរកចំណុចរួមមួយជាមួយគ្នានៅឡើយ។ កាលពីសប្តាហ៍មុន អ្នកតំណាងជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា...
កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃ២ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះមានចំនួន១លាន៥សែននាក់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិស័យឯកជនមិនមែនជាសត្រូវរបស់រដ្ឋនោះទេ ប៉ុន្តែជាដៃគូសំខាន់ដែលមិនអាចខ្វះបានទេ ។ ការនិយាយនេះព្រោះសម្តេចសំដៅដល់ ឲ្យវិស័យឯកជនចូលរួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយរដ្ឋដែលមានក្រសួងការងារជាសេនាធិការរាជរដ្ឋាភិបាល ៕
កណ្ដាល ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវ៉ើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន។ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ម្សិលមិញនេះសេតវិមានអាមេរិកបានព្រមានថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធផ្តល់ជំនួយឲ្យទៅប្រទេសអ៊ីស្រាអែលដរាបណាកញ្ចប់ថវិកាជំនួយដែលអនងុម័តដោយសភាក៏ដាច់ខាតត្រូវតែមានកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាដែលគាំទ្រដោយគណបក្សសាធារណរដ្ឋសម្រាប់អ៊ីស្រាអែលនោះទេ ប្រសិនបើកញ្ចប់នោះនឹងមិនមានបញ្ចូលថវិការាប់ពាន់លានផ្សេងទៀតសម្រាប់អ៊ុយក្រែន នេះបើយោងតាមការិយាល័យថវិការបស់សេតវិមាន។ ការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបានបំបែកសំណើរបស់គណបក្សសាធារណរដ្ឋដោយនិយាយថាវាបានបញ្ចូលភាពជាបក្សពួកទៅក្នុងការគាំទ្រសម្រាប់អ៊ីស្រាអែលហើយបរាជ័យក្នុងការលះបង់ចោលនូវការផ្តល់ធនធានសម្រាប់ទីក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ីទៅវិញ។ ទោះបីជាកន្លងមកជំនួយផ្នែកយោធាដោយផ្ទាល់ប្រមាណជា៥០ពាន់លានដុល្លារអាមេរិក មកហើយក្តីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Vladimir...