តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានអំពីការពង្រីកជម្លោះ ប្រសិនបើអ៊ីស្រាអែលបន្តការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Raisi បានឲ្យដឹងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron ថា “ប្រសិនបើរបប Zionist ស្វែងរកការបង់ប្រាក់ សម្រាប់ការបរាជ័យរបស់ខ្លួនតាមរយៈការបន្តនៃឧក្រិដ្ឋកម្មទាំងនេះប្រឆាំងនឹងប៉ាឡេស្ទីន វិមាត្រនៃការអភិវឌ្ឍន៍សង្គ្រាម នឹងពង្រីក” ។ លោក...
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីរោងចក្រប្រមាណជិត៦ម៉ឺននាក់ បានមកទទួលសេវាការដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) ដើម្បីទៅលេង ស្រុកកំណើតជួបជុំបងប្អូន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយបានប្រើប្រាស់រថយន្តក្រុង រហូតដល់ជាង១៥០០ជើង ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៦ ខែតុលានេះថា រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច នៅតែស្រឡាញ់ និងប្រើ iPhone ដដែល តែចង់ផ្តាំទៅអ្នកមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចសម្ដេច ព្រោះទូរស័ព្ទប្រភេទថ្មី ដែលលំបាកប្រើបំផុត។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំធនាគារចិនគ្រុប BOC Group បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាវិស័យហិរញ្ញវត្ថុនៅកម្ពុជា នឹងកាន់តែរីកចម្រើនជឿនលឿន និងរឹងមាំ ជាពិសេសនៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល។ លោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC...
កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ក្នុងខេត្តសៀមរាប ដែលនឹងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តនៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះ នឹងប្រារព្ធធ្វើនៅសណ្ឋាគារបុរីអង្គរ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ ឯកឧត្តម...
ភ្នំពេញ៖ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាទីក្រុងប៉េកាំងថា ក្រុមហ៊ុនរបស់លោកនឹងបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លារអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីជាការរួមចំណែក...
សួស្តី បងប្អូនទាំងអស់គ្នា ប៉ុន្មានថ្ងៃនេះ ពាក្យ«ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាពាក្យក្តៅលើបណ្តាញអ៊ីធើណែតពិភពលោក ។ វេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលាខាមុខ ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចូលរួមកសាង”ខ្សែក្រវាត់និងផ្លូវ” ក្នុងនោះរួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ។ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១»...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសស្វាគមន៍ និងគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន ក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល វារីអគ្គិសនីនៅប្រទេសកម្ពុជា ។ ក្នុងឱកាសចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៦ តុលា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលានេះ បានអនុញ្ញាតឲ្យ លោក ចូវ ឡី (Zuo Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Co.,Ltd. ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន