ប៉េកាំង៖ ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបន្ថែមក្រុមហ៊ុន និងបុគ្គលរបស់ចិនទៅក្នុងបញ្ជីជាតិ ដែលបានកំណត់ជាពិសេស និងបុគ្គល ដែលត្រូវបានរារាំង (SDN)” សម្រាប់អ្វីដែលហៅថា ការតភ្ជាប់ទៅនឹងការអភិវឌ្ឍន៍យន្តហោះដ្រូន និងយន្តហោះយោធារបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបំពានទណ្ឌកម្មឯកតោភាគី និងយុត្តាធិការអាវុធវែង ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ រារាំងការផ្លាស់ប្តូរសេដ្ឋកិច្ច...
[រាជធានីភ្នំពេញ ថ្ងៃទី27 ខែកញ្ញា ឆ្នាំ2023] ធនាគារ ព្រីនស៍ ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ដោយពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួនបីសម្រាប់អភិបាលកិច្ចសាជីវកម្មដ៏តឹងរឹងរបស់ខ្លួន ដែលត្រូវបានប្រសិទ្ធនាមជា ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ2023 ដោយទស្សនាវដ្តីGlobal Finance & Banking ទស្សនាវដ្តីInternational Finance និងទស្សនាវដ្តីWorld Economic។ ពានរង្វាន់ទាំងបីនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃអភិបាលកិច្ចសាជីវកម្មក្នុងគណនេយ្យភាព...
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ៨០០ នាក់មកពី ឃុំពោធិ៍រំចាក ស្រុកព្រៃក្បាល ខេត្តតាកែវ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានទៅទស្សនាខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃនេះ ប្រជាពលរដ្ឋទាំង៨០០ នាក់មកពីឃុំពោធិ៍រំចាក ដែលភាគច្រើន ជាមនុស្សមានវ័យចំណាស់ បានទៅទស្សនាកន្លែងសំខាន់ៗ ដូចជារូបសំណាក់ព្រះថោងនិងនាងនាគ ខ្មែរធ្វើបាន និងការទស្សនាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា រួមទាំងការទទួលទានអាហារសមុទ្រ ដ៏ឆ្ងាញ់ផងដែរ។ ជំទប់ទី១នៃឃុំពោធិ៍រំចាក...
បរទេស៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតទំនាក់ទំនងទីក្រុងបងប្អូនស្រី។ យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា MOU ដែលចុះហត្ថលេខាដោយប្រធានក្រុងហូជីមិញ លោក ផាន់ វ៉ាន់ ម៉ៃ និងអភិបាលក្រុង...
ក្រសួងធម្មការ ហាមយកពុទ្ធដីកាទៅកំប្លុកកប្លែង ធម៌រ៉ែប ឬជេរប្រមាថhttps://dap-news.com/?p=361648 កុមារ៉ា ៦ឆ្នាំម្នាក់ ត្រូវមន្ទីរពេទ្យគន្ធបុប្ផាប្រើពេល ២១ថ្ងៃ ដណ្ដើមជីវិតពីមច្ចុរាជ បន្ទាប់ពីពស់ស្រកាចាស់ចឹកhttps://dap-news.com/?p=361712 កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ១៤០លានដុល្លារhttps://dap-news.com/?p=361703 ពន្ធដារ ពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លី មិនបានប្រើប្រាស់https://dap-news.com/?p=361752 ឃាត់ខ្លួនស្រីស្រស់ជើងល្អម្នាក់ ក្នុងចំណោម ៤នាក់ ក្រោយព្រួតគ្នាវាយទាត់ធាក់នារីម្នាក់ របួសយ៉ាងដំណំ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុត ក្នុងនាមជាសេនាធិការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាព នៃការងារស្រាវជ្រាវ និងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញនិងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល សម្រេចបានជោគជ័យផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រីជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេចបាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា បេសកកម្មការងារចម្បង ដែលក្រុមប្រឹក្សាអ្នកច្បាប់ បាននិងកំពុងអនុវត្តត្រូវតែមានរបៀបនៃការដឹកនាំ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ធ្វើការតាមមុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ«ធ្វើការងារផង និងកែទម្រង់ផង » ដើម្បីធានាថា គ្រប់គ្នាត្រូវតែមានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័នរបស់ខ្លួន និងការអនុវត្តភារកិច្ចប្រចាំថ្ងៃ ដោយផ្តោតជាសំខាន់ លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំ តាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជំរៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។ បើទោះបីក្របខណ្ឌ នៃភារកិច្ចរបស់ក្រុមប្រឹក្សា អ្នកច្បាប់ផ្តោតលើ គុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅ នៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ ។ ក្នុងនោះដែរ លោក វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការ សម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខនិងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនោះរួមមាន៖ ទី១- ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាពគឺប្រសិទ្ធភាព ក្នុងការផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ដែលក្រសួងស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយដើម្បីធានាថា ការចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្ស ដែលមាននូវសមត្ថភាព ក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ គឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ ជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងសម្រេច។ ទី២- លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់ និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ ទាំងក្នុងស្រុក ឬក៏ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិ បង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផងដែរ។ ជាពិសេស នឹងស្នើឱ្យមានការរៀបចំបែងចែក ជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់។ និងទី៣– ការគិតគូ ដើម្បីពង្រឹងស្ថាប័ន ក្បាលម៉ាស៊ីនដឹកនាំ ក្រុមប្រឹក្សាអ្នកច្បាប់ រួមទាំងភាពសកម្ម របស់អគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ទីប្រឹក្សា និងជំនួយការ។ ជារួមក្នុងកិច្ចប្រជុំនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ក្រុមប្រឹក្សាអ្នកច្បាប់ គឺជាស្ថាប័នខួរក្បាលដ៏សំខាន់មួយ នៅក្នុងបេសកកម្មបម្រើរាជរដ្ឋាភិបាល ដែលត្រូវតែជាធនធានមនុស្ស ដែលមានទាំងជំនាញ ចំណេៈដឹងជ្រៅជ្រះផ្នែកច្បាប់ ក្នុងការប្រតិបត្តិមុខងាររបស់ខ្លួន សម្រាប់ការស្រាវជ្រាវ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលក្រសួង ស្ថាប័នពាក់ព័ន្ធស្នើសុំការសម្រេច ពីរាជរដ្ឋាភិបាល ។ លោកបានបន្ថែមថា ហេតុនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ត្រូវតែជាអ្នកធានានូវយុត្តិធម៌ តម្លាភាព និងជាទំនុកចិត្តរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ភារកិច្ចជូន និងត្រូវតែមាននូវសមត្ថភាពពេញលេញ ជាមួយនឹងការខិតខំ លើកតម្កើងតម្លៃ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៃស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ ធ្វើយ៉ាងណា គឺធានាឱ្យបានជាដាច់ខាត នូវប្រសិទ្ធភាពការងារ៕
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពជាសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង...