ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ គួររំលឹកថា នេះជាដំណើរចេញបំពេញការងារ...
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ភ្នំពេញ៖ របាយការណ៍ស្តីពី ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងក្តី ។ យោងតាមលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ កញ្ញា ក្នុងចំណុចទី៣ របាយការណ៍ស្តីពី...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចឯកភាព ចាប់ផ្តើម អនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង ៦ឱ្យបានមុនដំណាច់ឆ្នាំ២០២៣នេះតែម្តង ។ យោងតាមចំណុច១ ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធី គោលនយោបាយ អាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្ត...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវស្វែងរកទីផ្សារកសិផល និងផ្តល់យោបល់ពីដំណាំសក្ដានុពល សម្រាប់កសិករ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ។ ការថ្លែងរបស់សម្តេចបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា ត្រៀមនឹងចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋ ប្រជាមានិតចិន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ លោថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ ដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានចូលរួមអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ” ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ (UNESCO) សម្រេចជាឯកច្ឆន្ទដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជំនាញរបស់ក្រសួង មានវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលនេះ គឺបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ សូមរំលឹកថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ...