ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គកាសម្អាតទន្លេសមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ១...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការ ឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្តបញ្ចកោណនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ ដែលមានវិស័យអាទិភាពចំនួន៦។ យោងតាម សេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទាំងពីរឯកភាពគ្នា ធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា ជាយុទ្ធសាស្ត្ររវាងយុទ្ធសាស្ត បញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូង...
ភ្នំពេញ៖ នៅចំពោះមុខថ្នាក់ដឹកនាំចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជំហរគាំទ្រយ៉ាងម៉ឹងម៉ាត់ នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ។ យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវ “គោលនយោបាយចិនមួយ” ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់...
ភ្នំពេញ៖ នៅចំពោះមុខ ការប្រែប្រួលស្ថានការណ៍ និងភូមិសាស្រ្តនយោបាយ នៅក្នុងតំបន់និងសកលលោក រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៍។ យោងតាមសេចក្តីប្រកាសរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ចាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែក...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ភាគីចិនជាថ្មី ថា កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះទេសចរចិន និងប្តេជ្ញាចិត្ត ក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុក នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌...
ភ្នំពេញ៖ ក្នុងទិសដៅបម្រើផលប្រយោជន៍ ឱ្យប្រជាជាតិប្រទេសទាំងពីរ កម្ពុជា-ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ លេខាធិការបក្សតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ផ្ដល់ការគាំទ្របន្ថែមទៀត ដល់ផលិតផលកសិកម្ម របស់កម្ពុជា ។ ការស្នើរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងជំនួប ជាមួយលោក លាវ នីង (Liu Ning)លេខាធិការបក្សតំបន់ស្វយ័ត...
ភ្នំពេញ៖ លោក លាវ នីង (Liu Ning) លេខាធិការបក្ស តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី បានបញ្ជាក់ពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពី តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មកកាន់ប្រទេសកម្ពុជា ។ ការបង្ហាញបំណង បង្កើនជើងហោះហើរត្រង់ខាងលើ របស់លោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីធ្វើឡើងក្នុងជំនួបជាមួយ សម្ដេចធិបតី...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកស្ទឹងសែននៅស្ថានីយជលសាស្ត្រ ក្រុងស្ទឹងសែន បានហក់ឡើងដល់កម្ពស់ ១៣,៤១ម៉ែត្រ ពោលគឺជិតដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ)។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិតាមបណ្តាខេត្ត ត្រូវបានជួសជុលថែទាំដោយក្រុមការងារបច្ចេកទេសជាប្រចាំ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឲ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៩-១៥ កញ្ញា ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង ស្ទឹងត្រែង...
ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឲ្យទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀនក្នុងប្រទេស ដោយត្រូវប្រើប្រាស់យន្ដការដែលបង្កើតឡើង ពាក់ព័ន្ធការគ្រប់គ្រងសារធាតុគីមីផ្សំ។ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយមួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំដំបូងរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើជាប្រធាននោះ, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...