ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅសាធារណរដ្ឋកូរ៉េ សម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការធ្វើលិខិតឆ្លងដែនផ្ទាល់នៅសាធារណរដ្ឋកូរ៉េ។
ស្ត្រីកម្មកររោងចក្រសាប្រីណា(sabrina)ណាម្នាក់ បានអររំភើបឡើងស្រក់ទឹកភ្នែកក្រោយសម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលយកកូនស្រីរបស់ខ្លួនដែលមានជំងឺរ៉ាំរ៉ៃទៅព្យាបាលដោយឥតគិតថ្លៃ។ថ្លែងដោយទឹកភ្នែកផង កម្មការិនី ហៀង ចាន់ ជាកម្មករកាត់ដេរក្នុងរោងចក្រ សាប្រ៊ីណា បាននិយាយថា លោកស្រីចាំពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីមានឱកាសជួបជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអាចឲ្យកូនស្រីរបស់ខ្លួនដែលមានជំងឺហើមពោះវៀនធំរ៉ាំរ៉ៃនេះ អាចទទួលបានការព្យាបាលខណៈដែលលោកស្រីបានព្យាយាមគ្រប់ច្រកល្ហកដើម្បីព្យាបាលកូនអស់ពីលទ្ធភាពហើយនោះ។ កម្មការិនី ហៀង ចាន់បានបញ្ជាក់៖ “ខ្ញុំអរណាស់ ខ្ញុំតែងតែបន់ឱ្យកូនជួបសម្តេចដើម្បីទទួលបានការព្យាបាល ឥឡូវនេះ បានជួបហើយ។...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងចលនាដោយក្រុមភេរវករផ្តាច់ខ្លួននៅក្នុងតំបន់រ Kurdistan ក្នុងប្រទេសអ៊ីរ៉ាក់។ Raisi បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោកMohammed Shia ‘al-Sudaniហើយ ក្នុងអំឡុងពេលនោះលោកក៏បានសង្កត់ធ្ងន់ថា ចលនាណាមួយដោយក្រុមភេរវករផ្តាច់ខ្លួន ដើម្បីបំផ្លាញសន្តិសុខក្នុងតំបន់មិនអាចអត់ឱនឱ្យបានទេ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់វិញ បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចាត់ទុកសន្តិសុខរបស់អ៊ីរ៉ង់...
បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។ ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថា បញ្ជាហាមការយកកាំភ្លើងតាមខ្លួននឹងត្រូវធ្វើឡើងជាបណ្ដោះអាសន្នក្នុងអំឡុងពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។ លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថា គាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖ អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿ សម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ...
ប៊ែកឡាំង ៖ វិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច (DIW Berlin) បានបន្ទាបការព្យាករណ៍ របស់ខ្លួន សម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ដោយព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់ នឹងធ្លាក់ចុះ ០,៤ ភាគរយនៅឆ្នាំ២០២៣ ជំនួសឱ្យការសន្មត់ពីមុន ០,២ភាគរយ ។ DIW បានឲ្យដឹងនៅក្នុង...
គៀវ៖ កញ្ចប់ជំនួយរថក្រោះ Leopard 1 ឧបត្ថម្ភដោយដាណឺម៉ាកចំនួន ១០ គ្រឿងដំបូងបានទៅដល់អ៊ុយក្រែនហើយ ជាមួយនឹងគ្រឿងបន្ថែមរំពឹងថា នឹងមកដល់ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក កាលពីថ្ងៃសុក្រ។ ការបរិច្ចាកនេះ រួមមានទាំងការជួសជុលរថក្រោះ ដែលនៅទំនេរអស់ជាច្រើនឆ្នាំ និងការបណ្តុះបណ្តាលបុគ្គលិករថក្រោះអ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមកងកម្លាំង ប្រដាប់អាវុធដាណឺម៉ាក រថក្រោះដាណឺម៉ាកចំនួន ១០ គ្រឿង...
កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី បានស្វាគមន៍ការសម្រេចចិត្ត របស់អាជ្ញាធរឥណ្ឌូណេស៊ី ក្នុងការលុបចោលការរឹតបន្តឹង ការនាំចូលសត្វគោរស់ និងក្របីពីប្រទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ នាយកដ្ឋានកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ របស់អូស្ត្រាលី (DAFF) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារកសិកម្មឥណ្ឌូនេស៊ី និងដាក់ឱ្យនៅដាច់ពីគេ...
ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសការចូល “ដោយគ្មានការអនុញ្ញាត” នាពេលថ្មីៗនេះនៃគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧបការីរង ក្រសួងការបរទេស Ethan A. Goldrich ចូលទៅក្នុងទឹកដីភាគឦសានរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងម៉ឺងម៉ាត់ ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី “ថ្កោលទោសយ៉ាងដាច់អហង្កា” ដំណើរទស្សនកិច្ចនេះថា ជាការរំលោភអធិបតេយ្យភាពរបស់ប្រទេស និង ជាការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ...
ភ្នំពេញ ៖ កុមារកំព្រា គ្មានទីពឹង ដែលត្រូវបានឪពុកម្តាយស្លាប់ ឬបោះបង់ចោល បានចាត់ទុក «មណ្ឌលមែកឈើ» ជាជម្រកផ្តល់ភាពកក់ក្តៅ សម្រាប់ពួកគេ ក្នុងរស់រានមានជីវិត ដូចកុមារផ្សេងទៀត ។ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន១៥៧នាក់ ដោយសារតែ ឪពុកម្ដាយស្លាប់ចោល ឬបោះបង់...