ព័ត៌មានជាតិ

កុមារកំព្រា គ្មានទីពឹងចាត់ទុក «មណ្ឌលមែកឈើ» ជាជម្រកមួយ ផ្ទះមួយ ផ្តល់ភាពកក់ក្តៅ

ភ្នំពេញ ៖ កុមារកំព្រា គ្មានទីពឹង ដែលត្រូវបានឪពុកម្តាយស្លាប់ ឬបោះបង់ចោល បានចាត់ទុក «មណ្ឌលមែកឈើ» ជាជម្រកផ្តល់ភាពកក់ក្តៅ សម្រាប់ពួកគេ ក្នុងរស់រានមានជីវិត ដូចកុមារផ្សេងទៀត ។

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានបញ្ជាក់ថា ក្មេងកំព្រាគ្មានទីពឹងចំនួន១៥៧នាក់ ដោយសារតែ ឪពុកម្ដាយស្លាប់ចោល ឬបោះបង់ ចោល ត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ ដោយមណ្ឌលមែកឈើ ព្រមជាមួយការផ្គត់ ផ្គង់ហូបចុកស្នាក់នៅ និងទទួលបានការសិក្សា រយៈពេលវែង ដូចកុមារដទៃទៀតដែរ ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមានការចូលរួមពីលោក ហុង ពិសិដ្ឋ អធិការនគរបា លខណ្ឌកំបូល និងក្រុមហ៊ុន Midass បានធ្វើការងារសប្បរសធម៌ នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា ជូនដល់ក្មេងកំព្រាគ្មានទីពឹងទាំង១៥៧នាក់ នៅមណ្ឌលមែកឈើ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោក ផល្លា បានឱ្យដឹងទៀតថា មណ្ឌលមែកឈើ បង្កើតឡើងរយៈពេល៣៩ឆ្នាំ តាំងពីឆ្នាំ១៩៩៤ ដោយបានទទួលចិញ្ចឹមកុមារ កំព្រាជាង៧០០នាក់ សុទ្ធតែទទួលបានការទំនុកបម្រុង ឱ្យសិក្សារហូតដល់ចប់មហាវិទ្យាល័យ ទៅតាមជំនាញរៀងៗខ្លួន និងចិញ្ចឹមខ្លួនឯងបាន ។

លោកបាបន្ថែមថា មណ្ឌលមួយនេះ ភាគច្រើនទទួលបានការឧបត្ថម្ភ ពីសប្បុរសជនក្រៅប្រទេស ដូចជា គ្រួសារមួយ នៅសហរដ្ឋអាមេរិក អង្គការ Happy Tree នៅហុងកុង អូស្រ្តាលី ហើយឥឡូវនេះ គឺទទួលបានជំនួយក្នុងស្រុក ពីប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល ។ ទោះបីយ៉ាងណា លោកអះអាងថា មណ្ឌលមែកឈើ បានក្លាយជម្រកមួយ ជាផ្ទះមួយសម្រាប់កុមារកំព្រា ។

លោកបញ្ជាក់ថា «ពួកគេទាំងអស់មានអារម្មណ៍ថា ទីនេះខ្ញុំមានផ្ទះនឹងគេដែរ ខ្ញុំមានគ្រួសារនឹងគេដែរ ហើយមានអាហារគ្រប់គ្រាន់ ពេលឈឺ មានការព្យាបាល នៅផ្ទះកូនៗត្រូវបានបញ្ជូនឱ្យបានចូលរៀនដូចៗគ្នា នេះជាទិសដៅរបស់យើង សម្រាប់អនាគតពួកគាត់»

ដោយឡែក លោក ហុង ពិសិដ្ឋ អធិការនគរបាល ខណ្ឌកំបូល និងតំណាងក្រុមហ៊ុន Midass  បានបង្ហាញឆន្ទៈរួមគ្នាគាំទ្រ កម្មវិធីរបស់ប្រធានមណ្ឌលមែកឈើ រត់ដើម្បីអាហារ របស់ក្មេងៗ កុមារកំព្រាពេញមួយឆ្នាំ ក្នុងនោះក្រុមហ៊ុន Midass បាននាំយកអំណោយ ជាគ្រឿងឧប ភោគបរិភោគ និងសម្ភារសិក្សា ឧបត្ថម្ភដល់កុមារកំព្រាគ្មានទីពឹង នៅមណ្ឌលមែកឈើ ដើម្បីជួយសម្រួលដល់ជីវភាពខ្លះៗ។

ក្នុងឱកាសនោះដែរទាំងលោកផន ផល្លា ទាំងលោក ហុង ពិសិដ្ឋ និងតំណាងក្រុមហ៊ុន Midass សុទ្ធតែបា នអំពាវដល់សប្បុរសជនជិតឆ្ងាយ សូមចូលរួមគាំទ្រជាថវិកាក្ដី សម្ភារសិក្សាក្ដី គ្រឿងឧបភោគបរិភោគក្ដី ដើម្បីបន្តការផ្គត់ផ្គង់ដល់ក្មេងៗ ជាកុមារកំព្រានៅម ណ្ឌលមែកឈើ សំដៅជួយកសាងអនាគតពួកគេ ឱ្យក្លាយជាពលរដ្ឋល្អ មានការសិក្សាអប់រំ និងមានសមត្ថភាពចូលរួមកសាង ប្រទេសតទៅជំនាន់ក្រោយៗ ៕

To Top