បរទេស៖ ប៉ូលីសចរាចរណ៍ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានអនុញ្ញាតឱ្យក្លែងខ្លួន ធ្វើជាជនស៊ីវិល និងប្រើប្រាស់ “ឧបករណ៍ពិសេស” ដែលបច្ចុប្បន្ននឹងត្រូវបានដឹកនាំដោយគោលនយោបាយច្បាស់លាស់ បន្ថែមទៀតពីក្រសួង សន្តិសុខសាធារណៈ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា សារាចរថ្មីរបស់ក្រសួង ដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ នឹងបន្តបេសកកម្មចុះសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជំនួបនេះ គឺធ្វើឡើងភ្លាមៗក្រោយ សម្តេចធិបតី បានវិលត្រឡប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ។...
នារសៀលថ្ងៃទី ៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន នៅទីក្រុងហ្សាការតា ។ លោក Li Qiang បានថ្លែងថា ចាំបាច់ត្រូវបង្កើត...
ភ្នំពេញ ៖ ក្រុមហ៊ុនមួយ បានបោះទុនវិនិយោគជាង ៩០លានដុល្លារ ដើម្បីអភិវឌ្ឍន៍អនុស្ថានីយនិងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ខណៈក្រុមហ៊ុនចំនួន ៩ផ្សេងទៀត បោះទុនជាង ៥៤លានដុល្លារ បង្កើតរោង ។ យោងតាមហ្វេសប៊ុក របស់ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា...
ភ្នំពេញ៖ មិនបង្អង់យូរ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញវត្តមានដោយចុះនៅតាមបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនីដែលបម្រើការនៅតាមរោចក្រនានា។ សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី នៅតាមបន្ទប់ជួលជាដើម។ ជាមួយនឹងវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ កម្មការិនីរោងចក្រ បាន បង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ពួកគាត់។...
ភ្នំពេញ ៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំដែលក្រសួង ត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ ។ សម្រាប់អ្នកតាមដាន សង្គមមើលឃើញថា...
ក្រុងព្រះសីហនុ, ប្រទេសកម្ពុជា- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ – សូមអញ្ជើញផ្តល់បទពិសោធន៍ថ្មីដល់រាងកាយរបស់លោកអ្នកដោយមកលំហែរអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរឡើងជាមួយទីកន្លែងដ៏ល្អឥតខ្ចោះ និងដំណើរកម្សាន្តបែបផ្សងព្រេង ដែលមិនអាចប្រៀបផ្ទឹមបាននៅទីតាំងដ៏ប្រណិតដែលស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងឆ្នេរសមុទ្រដ៏ល្បីបំផុតនៅប្រទេសកម្ពុជា។ Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ប្រកបដោយសក្ការនុពល និងប្រកបដោយចក្ខុវិស័យខ្ពស់បំផុតមួយរបស់កម្ពុជា មានសេចក្តីរំភើបសូមប្រកាសជាសាធារណៈនូវពិធីបើកដំណើរការជាផ្លូវការនៃគម្រោង ដែលល្អដាច់គេមួយរបស់ខ្លួនគឺ Summer Bay Beach Club & Cabins...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅសាលាខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា នៃកិច្ចសន្យា រវាង តំណាងក្រុមហ៊ុន ស៊ីនទ្រី និងតំណាង រដ្ឋបាលក្រុងកំពង់ចាម មុនពេលចុះហត្ថលេខា ធ្វើអាជីវកម្ម...
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញទៅដល់ភូមិ Longwangmiao ឃុំLaojieji ក្រុង Shangzhi ខេត្តHarbin ដែលរងគ្រោះដោយទឹកជំនន់ ។ លោកបានដើរចូលទៅដល់វាលស្រែ ដើម្បីចុះត្រួតពិនិត្យស្ថានភាពរងគ្រោះមហន្តរាយនៅតាមវាលស្រែ ហើយដើរតាមដងផ្លូវក្នុងភូមិ ដើម្បីពិនិត្យការងារជួសជុល និងស្តារឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ព្រមទាំងទៅដល់ផ្ទះរបស់អ្នកភូមិ...
នៅថ្ងៃទី ៧ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការចោទប្រកាន់មិនសមហេតុផលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។អ្នកសារព័ត៌មានបានសួរថា តាមដឹង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា តំណាងអាមេរិកបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិនអំពីបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ តើចិនឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា តំណាងអាមេរិកមិនអើពើនឹងការពិត ហើយបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនទទួលយកជាដាច់ខាត ហើយបានលើកឡើងនូវការតវ៉ាយ៉ាងតឹងរ៉ឹងចំពោះភាគីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។សកម្មភាពបំបែកបំបាក់របស់កម្លាំងអបគមន៍និយមដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងការបណ្តែតបណ្តោយដោយកម្លាំងខាងក្រៅគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យបានបន្តថា ប្រទេសចិនតែងតែប្រឆាំងនឹងប្រទេសមួយចំនួននៅក្រៅតំបន់ដែលបង្កបង្កើតរឿងហេតុនិងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។...