ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម។ ក្រសួងវប្បធម៌ ហាមបែបនេះ បន្ទាប់ពីមន្ត្រីជំនាញ បានសង្កេតឃើញថា មានបងប្អូនអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយ លក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាព ទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ បានឯកភាពគ្នា ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើស ឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤...
ពោធិ៍សាត់: លោក សេង ទៀង នាយករងខុទ្ធកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់នាព្រឹកថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៣បាននាំយកអំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ និង សម្តេចកិត្តិបណ្ឌិត...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទូកវាយលុកល្បឿនលឿនចំនួន ៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក Willard Sea Force ជាមួយនឹងកងទ័ពចុះចតរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្នុងរយៈពេលត្រឹមមួយយប់។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៣ យន្តហោះនៃអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកយោធាល្បឿនលឿនដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង ជាមួយនឹងក្រុម amphibious នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ាន បានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន អាចនឹងកើនដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកបណ្ឌិត...
តៃវ៉ាន់៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា នៅលើដែនកោះតៃវ៉ាន់ នៅព្រឹកថ្ងៃចន្ទ នេះ គេឃើញមានការដួលរលំដើមឈើ គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយពីព្យុះទីហ្វុង Haikui បានបោកបក់មកលើដែនកោះមួយនេះ ហើយបានបោកបក់ពេញមួយយប់ដែលខ្យល់បានឆ្លងកាត់ជួរភ្នំស្ថិតនៅកណ្តាលរបស់កោះនេះ ។ដំបូងឡើយ ព្យុះទីហ្វុង Haikui ហាក់ដូចបីជារំកិលខ្លួនចេញពីដែនកោះមួយនេះហើយ ប៉ុន្តែវាបានវិលមកជាថ្មីនៅព្រឹកថ្ងៃចន្ទ នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវការឯកភាពជាច្រើន ក្នុងនោះក៏បាន ជំរុញឱ្យអាស៊ាន ជួយពន្លឿនឱ្យសាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ាន។ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ អារម្មណ៍រំភើប Feeling Good! CAMBODIA BEER បញ្ចេញ វីឌីអូពាណិជ្ជកម្មថ្មី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ អំពីរង្វាន់ឡាន FORD RANGER ជាច្រើនគ្រឿងពីក្រោមក្រវិលកំប៉ុង ដើម្បីធ្វើឲ្យអតិថិជនមានអារម្មណ៍ កាន់តែរំភើបពេលគាស់កំប៉ុង CAMBODIA BEER បង្កើតបរិយាកាសកាន់តែសប្បាយគ្រប់ពេលជួបជុំ។ ក្រៅពីរង្វាន់ឡាន CAMBODIA...