Delaware ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកមានការខកចិត្តជាខ្លាំង នៅពេលដែលលោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង មិនបានចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំប្រទេសទាំង២០ រឺហៅថា ក្រុម G20 ដែលបានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានថ្លែងទៀតថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ចំពោះអាស៊ានផ្តោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់ជំរុញសេដ្ឋកិច្ច ពិសេស ជំរុញកិច្ចព្រមព្រៀងRCEP ។ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) នៅក្រោមឳវាទក្រសួងសុខាភិបាល បានឲ្យដឹងថា រដ្ឋាភិបាលបង់ក្លាដេស បានបញ្ជាក់ពីការស្លាប់ចំនួន១៦នាក់ ផ្សេងទៀត ដោយសារជំងឺគ្រុនឈាម ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបនៅក្នុងប្រទេសនេះ គិតចាប់តាំងពីខែមករាមានរហូតដល់៦៣៤នាក់ ហើយការស្លាប់នេះ រួមមានចំនួន៤១នាក់នៅក្នុងខែកញ្ញា ចំនួន៣៤២នាក់នៅក្នុងខែសីហា...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អាស៊ានចាំបាច់ ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត ហើយត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នាឱកាសចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមាន Istana Merdeka នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃចន្ទ ទី៤ កញ្ញា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នា ដោយសន្តិវិធី និងកិច្ចសន្ទនា។ នាឱកាសចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាមេដឹកនាំវ័យក្មេងជាងគេនាពេលបច្ចុប្បន្ន សម្រាប់ថ្នាក់ដឹកនាំអាស៊ានទាំង១០ ប្រទេសបានចាត់ទុកការដោះស្រាយបញ្ហាផ្ទៃក្នុងជាកិច្ចការដ៏សំខាន់សម្រាប់អាស៊ាន ជាពិសេសលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ។ ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេច ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៣,០៩១,៩៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួន ៤៩៨,៥១៣នាក់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងទៀតថា រយៈពេល ៨ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួន ៩៩៧,០២៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ក្នុងដំណើរការ នៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី រដ្ឋមន្រ្តី បានរំលេចនូវទស្សនៈល្អៗមួយចំនួន ក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់...