ព័ត៌មានជាតិ

៨ខែ កម្ពុជារកចំណូលបានជាង ២៣លានដុល្លារពីការលក់បណ្ណចូលទស្សនាអង្គរ

រូបភាពពី៖ បណ្ដាញសង្គម

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៣,០៩១,៩៣១ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួន ៤៩៨,៥១៣នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងទៀតថា រយៈពេល ៨ខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួន ៩៩៧,០២៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

To Top