ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច សូមគោរពអបអរសាទរ និងគោរពជូនពរចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាស ព្រះមហាក្សត្រ ផ្ដល់គោរមងារជា សម្ដេចមហារដ្ឋសភាធិការធិបតី

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអបអរសាទរ និងគោរពជូនពរចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែលព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្ដល់គោរមងារជា សម្ដេចមហារដ្ឋសភាធិការធិបតី។

សូមសម្ដេចមហារដ្ឋសភាធិការធិបតី ទទួលបានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមសមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

To Top