បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ការប្រឈមមុខដាក់គ្នាបែបយោធានៅក្នុងជម្លោះ នៃប្រទេសអ៊ុយក្រែន នោះនឹងអាចឈានទៅដល់ការផ្ទុះសង្គ្រាមរវាងណាតូ និងប្រទេសរុស្សី បានយ៉ាងងាយបំផុត។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងទៀតថា៖ ពួកយើងបានលើកឡើងនិងព្រមានម្តងហើយម្តងទៀតថា ស្ថានភាពនេះគឺជាពិតជាគ្រោះថ្នាក់ខ្លាំងណាស់រវាងណាតូ និងរុស្សី ខណៈដែលអង្គការដែលដឹកនាំដោយសហរដ្ឋអាមេរិក មួយនេះនៅតែបន្តផ្គត់ផ្គង់កងកម្លាំងយោធាអ៊ុយក្រែន តាមគ្រប់លទ្ធភាពទាំងអស់បែបនេះ។ លោក ក៏បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នគឺអាក្រក់ខ្លាំងណាស់សម្រាប់យោធាអ៊ុយក្រែន ហើយជំនួយរបស់លោកខាងលិច គឺជាប្រភពសង្រ្គោះតែមួយគត់របស់ពួកគេប៉ុន្តែមានអ្នកជំនាញជាច្រើននៅអាមេរិក...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងខុទ្ទកាល័យដែលត្រូវបានអនុម័តដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យរូបនេះកំពុងស្វែងរកការ ជំរុញសេដ្ឋកិច្ចធំទី២របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តការសន្យាសម្រាប់យុទ្ធនាការសំខាន់ៗ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ បាននឹងកំពុងធ្លាក់ចុះដោយសារតែការនាំចេញ និងការវិនិយោគកាន់តែខ្សោយ ដោយធនាគារកណ្តាលបានបញ្ជាក់ឲ្យដឹងកាលពីខែមុនថា ការព្យាករណ៍ពេញ១ឆ្នាំសម្រាប់កំណើន៣,៦ភាគរយអាចធ្លាក់ចុះថែមទៀត...
ព្រៃវែង៖ ក្មេងស្រីកំព្រាម្នាក់ត្រូវ បុរសចំណាស់ចិត្តតិរច្ឆាន ចាប់រំលោភ ខណៈអ៊ំស្រីសង្ស័យ យកក្មេងស្រីរងគ្រោះទៅឆ្លុះអេកូ ទើបបែកធ្លាយមានផ្ទៃពោះ៥ខែ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។ សមត្ថកិច្ចស្រុកសុីធរកណ្ដាលបានឲ្យដឹងថា ជនសង្ស័យ ដែលចាប់រំលោភក្មេងស្រីរហូតមានផ្ទៃពោះ៥ខែនេះ មានឈ្មោះដន រុំ ភេទប្រុសអាយុ ៥៧ឆ្នាំ មានទីលំនៅភូមិ ព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចភូមិព្រៃដើមថ្នឹងទី៤ឃុំព្រៃដើមថ្នឹង...
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ និងលោកជំទាវ សូមអបអរសាទរ និងគោរពជូនពរចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ សូមបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក សូមអបអរសាទរ និងគោរពជូនពរចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។ សូមបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍នេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព័ត៌មានលម្អិត នៃការបាញ់បង្ហោះកំពុងត្រូវបានវិភាគដោយអាជ្ញាធរចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ អគ្គសេនាធិការគឺជាការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងសមយុទ្ធយោធាដែលធ្វើឡើងដោយកូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មដែលបរាជ័យកាលពីចុងខែមុន ដែលបង្កឱ្យមានការរិះគន់ថ្មីៗ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមប្រភពសន្តិសុខ និងវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ចំនួន១៦នាក់បានរងរបួសនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា ស្ទ្រីប និង West Bank នៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ ។ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន...
សាន់ទីយ៉ាហ្គោ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា កាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់ ក្រោយពីរថភ្លើង១ខ្សែបានធ្លាក់ចូលទៅក្នុងរថយន្តក្រុង នៅក្នុងតំបន់ Biobio ស្ថិតនៅភាគកណ្តាលនៃប្រទេសឈីលី ។ ករណីបុកគ្នានេះបានកើតឡើងនៅលើផ្លូវបំបែកដែលជាផ្លូវដែក ដោយបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ នៅក្នុងចំណោមមនុស្ស១៤នាក់ដែលជិះលើរថយន្តក្រុង ។លោក Juan Francisco Carrasco មន្ត្រីយោធាបានប្រាប់ដល់អ្នកយកព័ត៌មានថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា មិនទាន់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំត្រូវប្រញាប់បែងចែកភារកិច្ចជូនថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។ តាមរយៈសារសំឡេង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ចំពោះក្រសួងដែលមិនទាន់បែងចែកភារកិច្ចច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវរួសរាន់ធ្វើឱ្យចប់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព...
ភ្នំពេញ៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោមការគាំទ្រគម្រោង ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕