ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ថ្មី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ្យក្រិត តែងតាំង ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិឡើងវិញ

រូបភាពពី៖​ XINHUA

បាងកក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ លោក Srettha Thavisin នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃឡង់ដ៏ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅក្នុងខុទ្ទកាល័យដែលត្រូវបានអនុម័តដោយព្រះមហាក្សត្រ ខណៈដែលមហាសេដ្ឋីអចលនទ្រព្យរូបនេះកំពុងស្វែងរកការ ជំរុញសេដ្ឋកិច្ចធំទី២របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងអនុវត្តការសន្យាសម្រាប់យុទ្ធនាការសំខាន់ៗ ។ សេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ បាននឹងកំពុងធ្លាក់ចុះដោយសារតែការនាំចេញ និងការវិនិយោគកាន់តែខ្សោយ ដោយធនាគារកណ្តាលបានបញ្ជាក់ឲ្យដឹងកាលពីខែមុនថា ការព្យាករណ៍ពេញ១ឆ្នាំសម្រាប់កំណើន៣,៦ភាគរយអាចធ្លាក់ចុះថែមទៀត ។

ចំពោះការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡង់ដ៏ ឡើងវិញ នឹងក្លាយជាកិច្ចការដ៏ធំបំផុត មួយសម្រាប់អ្នកដឹកនាំថ្មីខាងផ្នែកនយោបាយ ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីខែមុន បន្ទាប់ពីភាពមិនច្បាស់លាស់ដ៏យូរក្រោយពីការបោះឆ្នោតកាលពីខែឧសភា ។

ខុទ្ទកាល័យថ្មីដែលត្រូវបានលាតត្រដាងនៅក្នុងសារាចរណ៍រាជានិយម និងគាំទ្រដោយព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នឹងឃើញគណបក្សភឿថៃរបស់ Srettha គាំទ្រដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា គ្រប់គ្រងផ្នែកការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេសផងដែរ ។

គួរបញ្ជាក់ថា ការប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ បានធ្វើឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ពី លោក Srettha អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ប្រណីត Sansiri បានឈ្នះលើការបោះឆ្នោតសភាកាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top