អង់ការ៉ា៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា ប៉ូលិសតួកគី បានឃាត់ខ្លួនសមាជិកដែលជនសង្ស័យចំនួន១២នាក់ នៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) នៅក្រុង Bursa ស្ថិតនៅភាគពាយ័ព្យ នៃទីក្រុង Bursa ។ អង្គភាពប្រឆាំងភេរវកម្មប្រចាំទីក្រុង Bursa បានធ្វើការវាយឆ្មក់នៅក្នុងពេលដំណាលគ្នាកាលពីព្រឹកព្រលឹម នៅឯកន្លែងលាក់ខ្លួនរបស់ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាជនបរទេស...
បេរ៉ូត៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា បញ្ជាការកងទ័ពរបស់ប្រទេសលីបង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កងទ័ពលីបង់បានរារាំងជនជាតិស៊ីរីប្រមាណ៧០០នាក់ពីការចូលមកក្នុងប្រទេសលីបង់ដោយខុសច្បាប់ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ ។បញ្ជាការខាងលើបានបញ្ជាក់ថា ជនជាតិស៊ីរី ទាំងនោះត្រូវបានស្ទាក់ចាប់នៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី តាមកាលបរិច្ឆេទផ្សេងៗគ្នាកាលពីសប្តាហ៍មុន ។ កងកម្លាំងសន្តិសុខរបស់ប្រទេសលីបង់ បាននឹងកំពុងព្យាយាមបង្ក្រាបការរត់ពន្ធមនុស្សនៅតំបន់ព្រំដែនជាមួយប្រទេសស៊ីរី ខណៈដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងសម្ពាធក្នុងស្រុកលើលំហូរជនភៀសខ្លួនស៊ីរី ។គួរបញ្ជាក់ថា ជនភៀសខ្លួនស៊ីរីប្រមាណ១,៥លាននាក់ដែលរស់នៅក្នុងព្រំដែនរបស់ខ្លួន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់លីបង់ ហើយវត្តមានដ៏ធំ...
សម្ដេចតេជោ៖ ជាលើកដំបូងដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីhttps://dap-news.com/?p=353464 ព្រះមហាក្សត្រ បង្គាប់តែងតាំងលោក ឡេង ប៉េងឡុង ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាhttps://dap-news.com/?p=353484 ក្រសួងវប្បធម៌ ប្រកាសផ្អាក ឲ្យប្រើប្រាស់ សាលសន្និសីទចតុម្មុខhttps://dap-news.com/?p=353511 នាយករដ្ឋមន្ត្រីថ្មី ឲ្យរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពច្រើនជាងមុនhttps://dap-news.com/?p=353666 លោក សុខ ឥសាន ៖...
ភ្នំពេញ៖ បន្ទាប់ពីមានអ្នកវិភាគខ្លះបានស្រែកថា កម្ពុជា មានសមាជិករដ្ឋាភិបាលច្រើនហើយថៃមានតែបន្តិចនោះ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានចេញសារប្រដៅ និងចាត់ទុកអ្នកវិភាគទាំងនោះមិនស្គាល់ពាក្យថា«សមាជិករដ្ឋាភិបាល» និង «មន្ត្រីរាជការ»។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធបានសរសេរថា«ឃើញអ្នកវិភាគស្រែកថាកម្ពុជាមានសមាជិករដ្ឋាភិបាលច្រើន ហើយថាថៃមានតែបន្តិច សោះ !...
ភ្នំពេញ៖ ក្នុងថ្ងៃទី២ នៃការចូលកាន់តំណែងផ្លូវការជារដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបន្តចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួលក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនី។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ លោករដ្ឋមន្ត្រី ហេង សួរ បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជំនឿ និងគាំទ្រនូវកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជនកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា«(រាជរដ្ឋាភិបាល)សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្ដល់ជំនឿ និងការគាំទ្រយ៉ាងធំធេងនូវកិច្ចដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក និងបរិយាបន្នសម្រាប់គ្រប់គណបក្សនយោបាយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបន្តអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរក្សាបាននូវភាពរស់រវើក...
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការស្ដីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា នៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលបំណងលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាព កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានគូសបញ្ជាក់ថា ឈរលើមនសិការ និងឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ផ្សារភ្ជាប់ជានិច្ចជាមួយកិច្ចការពារស្ថិរភាពនយោបាយ និងសន្តិសុខសង្គម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តផ្ដល់តម្លៃកិច្ចការព្រំដែន...