នយោបាយ

រាជរដ្ឋាភិបាល ថ្លែងអំណរគុណពលរដ្ឋ ដែលបានគាំទ្រកិច្ចដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាតាមរយៈការបោះឆ្នោត

រូបភាពពី៖​ ​គណៈរដ្ឋមន្ដ្រី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជំនឿ និងគាំទ្រនូវកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជនកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា«(រាជរដ្ឋាភិបាល)សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្ដល់ជំនឿ និងការគាំទ្រយ៉ាងធំធេងនូវកិច្ចដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា»៕

To Top