មីនស៍ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសបេឡារុស្ស នឹងមិនចូលរួមក្នុងអរិភាព ប្រដាប់អាវុធ ក្នុងប្រទេសអ៊ុយក្រែនទេ លុះត្រាតែជនជាតិអ៊ុយក្រែន ឆ្លងកាត់ព្រំដែនរដ្ឋរបស់ខ្លួន ។ លោក Lukashenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងបទសម្ភាសន៍មួយថា “ប្រសិនបើជនជាតិអ៊ុយក្រែន មិនឆ្លងកាត់ព្រំដែនរបស់យើងទេ យើងនឹងមិនចូលរួមក្នុងសង្រ្គាមនេះទេ នៅក្នុងសង្រ្គាមពេញលេញនេះ...
កាប៊ុល៖ ដូចដែលរបាយការណ៍ បាននិងកំពុងបង្ហាញពីក្រុមចោរប្លន់ នាពេលថ្មីៗនេះនៃកងកម្លាំង សហរដ្ឋអាមេរិក បានលួចប្រេងឆៅបន្ថែមទៀត នៅក្នុងប្រទេសស៊ីរី វាជាការត្រឹមត្រូវក្នុងការនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានលួចក្នុងអំឡុងពេល សង្រ្គាមនៅក្រៅប្រទេស ដោយមិននិយាយអំពីក្នុងអំឡុងពេល ស្នាក់នៅរយៈពេលពីរទសវត្សរ៍របស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅចុងខែសីហាឆ្នាំ២០២១ ទាហានអាមេរិកចុងក្រោយបាន ចាកចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែវត្តមានរបស់សហរដ្ឋអាមេរិក នៅតែមានឥទ្ធិពលអវិជ្ជមាន លើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ តាមពិត ការលុកលុយ...
ស្ដុកហូម ៖ វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងប្រទេស ស៊ុយអែត កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រទេសនេះ បានបង្កើនកម្រិត គំរាមកំហែងភេរវកម្ម ពីកើនឡើងទៅកម្រិតខ្ពស់មិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Tobias Bergkvist មកពីនាយកដ្ឋាន ប្រតិបត្តិការជាតិ នៃប៉ូលីសស៊ុយអែត បានប្រាប់ទូរទស្សន៍ ស៊ុយអែត (SVT)...
ម៉ូស្គូ៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ប្រឆាំងនឹងពលរដ្ឋអង់គ្លេសចំនួន ៥៤នាក់ រួមទាំងមន្ត្រី អ្នកកាសែត និងតំណាងអនុវត្តច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ជាការឆ្លើយតបទៅនឹងផ្លូវប្រឆាំងរុស្ស៊ី ដ៏អរិភាពរបស់ទីក្រុងឡុងដ៍ និងការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី និងប្រតិបត្តិករសេដ្ឋកិច្ច”។ យោងតាមក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងទិញ លក់ក្រុមហ៊ុន បន្ទះឈីបអ៊ីស្រាអ៊ែល Tower Semiconductor Ltd ទៅឲ្យក្រុមហ៊ុនអាមេរិក Intel បានធ្វើឡើងរួចរាល់ហើយ មួយរយៈមកហើយ ប៉ុន្តែកំពុងជួបបញ្ហា។ តាមប្រភពដដែល បានសរសេរថា កុងត្រាដែលបានចុះហត្ថលេខា តាំងតែពិខែកុម្ភៈឆ្នាំ២០២២ នឹងត្រូវរងចាំការសម្រេចចិត្ត...
រាជធានីភ្នំពេញ៖ ធ្លាប់តែចុងសប្ដាហ៍ទៅរំសាយអារម្មណ៍ស្ដាប់តន្រ្តីតាមផាប់ ចុះបើប្ដូរបរិយាកាសមកនៅឌីឃ្យូ ញាំការ៉េម ញាំហតដក ជាមួយតន្ត្រីបែប Acoustic សម្រាប់កម្សាន្តវិញ? សម្រាប់បងប្អូនដែលកំពុងរកកន្លែងរំសាយអារម្មណ៍ចុងសប្ដាហ៍បន្ទាប់ពីធ្វើការហត់ហា៎ ដឹងតែប្លែកទៀត ហើយសម្រាប់សប្ដាហ៍នេះនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល។ នៅសប្តាហ៍ទី៣ នេះឌីឃ្យូ ជីប ម៉ុងសែនសុខ នឹងមាន DQ Music...
ភ្នពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក អ៊ុក ពុធកក្កដា សមាជិក...
បរទេស៖ ក្រុមមន្ត្រីយោធារបស់អាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានថ្លែងប្រាប់ទៅកាន់បណ្តាញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាកងទ័ពអ៊ុយក្រែនគួរតែបញ្ចប់ប្រតិបត្តិការវាយប្រហារទៅលើតំបន់ Crimea និងងាកមកផ្តោតសំខាន់លើការបំបែកតំបន់ការពាររបស់រុស្សីវិញល្អជាង។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែន បានបើកការវាយប្រហារទៅលើតំបន់ Crimea ជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនបានទទួលលទ្ធផលជោគជ័យ ឬមានប្រយោជន៍អ្វីនោះទេទោះបីជាការវាយប្រហារនោះបានហោះសំដៅចំស្ពានឬគោលដៅផ្សេងទៀតក្តី។ មន្ត្រីការពារជាតិជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ CNN ទៀតថា យុទ្ធសាស្ត្រនៃការវាយប្រហារយ៉ាងជ្រៅនេះបានធ្វើឱ្យប្រជាជនរុស្ស៊ី បាត់បង់តុល្យភាពបន្តិច ប៉ុន្តែវាមិនបានធ្វើអ្វីដែលសម្រេចបានឡើយហើយវាប្រហែលជាប្រសើរជាងប្រសិនបើអ៊ុយក្រែន ងាកមកផ្តោតតែទៅលើប្រតិបត្តិការវាយបករបស់ខ្លួនវិញ។ គួរឲ្យដឹងដែរថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន តាំងតែពីខែមិថុនានោះទោះបីជាយ៉ាងណាក៏ដោយ...
បរទេស៖ ស្ថានទូតរុស្សី ប្រចាំនៅទីក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថា សហរដ្ឋអាមេរិក ពិតជាមានបំណងដ៏អាក្រក់មួយ ក្នុងការបង្កើតឲ្យទៅជាវិបត្តិតាមរយៈជីវសាស្ត្រ តាមរយៈមន្ទីរពិសោធរបស់ខ្លួនដែលស្ថិតនៅតាមបណ្តាទីតាំងជាច្រើនរបស់ពិភពលោក។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញ ហើយដោយបានព្រមានខ្លាំងៗអំពីអ្វីដែលហៅថា ជាអំពើហិង្សាដែលបង្កើតឡើងដោយអាមេរិកតាមរយៈកម្មវិធីអាវុធជីវសាស្ត្រ របស់ខ្លួនទោះបីជាកន្លងមកបានចុះហត្ថលេខាលើបម្រាមហាមប្រាមអាវុធទាំងនេះរួចរាល់ហើយ ជាមួយនឹងបណ្តាប្រទេសទាំងឡាយលើពិភពលោកបូករួមទាំងរុស្សីផង។ ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្សីដដែលក៏បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺមិនបានអើពើនឹងការអះអាងនេះទេ ដោយគ្រាន់តែបង្ហាញពីសមាសធាតុមនុស្សធម៌មួយចំនួន នៃកម្មវិធីរបស់ខ្លួន ដោយអះអាងថាការលើកឡើងបែបនេះមិនមានពាក់ព័ន្ធនឹងការពិតនោះទេ។...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសថា ត្រៀមខ្លួនក្នុងការផ្លាស់ប្តូរទីតាំងឈរជើងរបស់ដ្រូនយោធាចំនួន២គ្រឿង ចេញពីប្រទេសនីហ្សៀ ហើយខណៈដែលកំពុងទទួលបានការគម្រាមកំហែង ពីសំណាក់រដ្ឋាភិបាលយោធាថ្មីរបស់ប្រទេស។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ដោយមេញ្ជាការទ័ពអាកាសអាមេរិក James Hecker ដោយក្នុងនោះលោកបានបញ្ជាក់ទៀតថា ដំណើរការស្វែងរងទីតាំងថ្មីនៅតំបន់ភាគខាងជើងនៃតំបន់ Sahel នៅអាហ្វ្រិក និងតំបន់សាហារ៉ា ជាមួយនឹងសម្ព័ន្ធមិត្តអាហ្វ្រិកផ្សេងទៀតកំពុងធ្វើឡើង ដើម្បីអាចផ្លាស់ប្តូរទីតាំងយោធារបស់ខ្លួនចេញពីនីហ្សៀបាន។ លោក Hecker...