កម្សាន្ត

ប្លែកអារម្មណ៍ចុងសប្ដាហ៍ជាមួយ DQ Music Live Event សប្តាហ៍ទី៣

រាជធានីភ្នំពេញ៖ ធ្លាប់តែចុងសប្ដាហ៍ទៅរំសាយអារម្មណ៍ស្ដាប់តន្រ្តីតាមផាប់ ចុះបើប្ដូរបរិយាកាសមកនៅឌីឃ្យូ ញាំការ៉េម ញាំហតដក ជាមួយតន្ត្រីបែប Acoustic សម្រាប់កម្សាន្តវិញ?

សម្រាប់បងប្អូនដែលកំពុងរកកន្លែងរំសាយអារម្មណ៍ចុងសប្ដាហ៍បន្ទាប់ពីធ្វើការហត់ហា៎ ដឹងតែប្លែកទៀត ហើយសម្រាប់សប្ដាហ៍នេះនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល។ នៅសប្តាហ៍ទី៣ នេះឌីឃ្យូ ជីប ម៉ុងសែនសុខ នឹងមាន DQ Music Live Event ដែលបងប្អូនអាចមកស្ដាប់ភ្លេង និងCheers ជាមួយកម្មវិធី DQ Live Music Event អាចញាំការ៉េម ញាំហតដក អមជាមួយតន្ត្រីបែប Acoustic សម្រាប់កម្សាន្តចុងសប្តាហ៍ឈប់សម្រាករបស់អ្នកជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ កាន់តែសប្បាយ និងស្រស់ស្រាយ ជាពិសេនោះក៏មានប្រម៉ូសិនផងដែរណា។ ចាំអីទៀត? ជួបគ្នានៅ DQ Live Music Event ថ្ងៃសៅរ៍នេះទាំងអស់គ្នា!ចាប់ពីម៉ោង 5:30pm-9:00pm នៅថ្ងៃ19 ខែសីហា ឆ្នាំ2023 នៅហាងការ៉េមឌីឃ្យូ សាខាផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី3។

គួរបញ្ជាក់ផងដែរថាផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បង្កើតដោយកូនខ្មែរមួយនេះប្រមូលផ្តុំដោយហាងល្បីៗមានហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអេឡិចត្រូនិច ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត មជ្ឈមណ្ឌលកម្សាន្ត Doozii ធនាគារ ហាងថែរក្សាភ្នែក ហាងលក់ផលិតផលថែរក្សាសម្រស់ ផ្សារ ជីប ម៉ុង Supermarket និងហាងលក់ទំនិញដ៏សម្បូរបែបជាច្រើនទៀត ដែលសុទ្ធសឹងជាយីហោល្បីៗ ដែលបានរចនាដ៏ទំនើបស៊ីវិល័យ ដើម្បីបម្រើដល់ការដើរទិញទំនិញ និងកម្សាន្តរបស់អតិថិជនប្រកបដោយផាសុខភាព ព្រមទាំងអស់កង្វល់ពីចំណតយានជំនិះ សាកសមសម្រាប់។

To Top