ប៉េកាំង៖ ចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ប្រឆាំងដាច់ខាតរាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមណាមួយ ឬក្រោមលេសណាមួយ ហើយប្រឆាំងដាច់ខាត ចំពោះទម្រង់ណាមួយនៃការយល់ឃើញ និងការគាំទ្ររបស់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហៅថា ការឈប់សម្រាកនៅទីក្រុងញូវយ៉ក របស់លោក Lai Ching-te អនុមេដឹកនាំនៃតំបន់តៃវ៉ាន់ របស់ចិន តាមផ្លូវរបស់លោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។...
រ៉ាបាដ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនអន្តោប្រវេសន៍របស់ប្រទេសសេណេហ្គាល់ បានចំនួន១៣០នាក់ ចេញពីឆ្នេរសមុទ្រអាត្លង់ទិក នៅក្បែរទីក្រុង Dakhla ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា ការល្បាតរបស់កងទ័ពជើងទឹកម៉ារ៉ុក បានស្ទាក់ចាប់ទូកមួយគ្រឿងនេះ ខណៈដែលទូកកំពុងបើកបរចេញដំណើរពីកំពង់ផែ Fass Boye...
ម៉ូស្គូ៖ កងទ័ពជើងទឹករុស្ស៊ី បញ្ឈប់នាវាដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការបាញ់ព្រមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាវាកងទ័ពជើងទឹករុស្ស៊ី កាលពីថ្ងៃអាទិត្យបានឈប់កប៉ាល់ដឹកទំនិញស្ងួត ដែលមានទង់ជាតិ Palau ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Izmail របស់អ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា សកម្មភាពនេះបានកើតឡើង បន្ទាប់ពីការបាញ់ព្រមាននៅសមុទ្រខ្មៅ។ កប៉ាល់ចម្បាំងរុស្ស៊ី Vasily Bykov...
រុស្ស៊ី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ព្យុះទីហ្វុង Khanun បានបង្កឱ្យមានទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ នៅតំបន់ Primorsky Krai នៃតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ដោយបានជំរុញឱ្យក្រុងចំនួន២១ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ។...
កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយពីសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ គឺមន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិ ឲ្យមានការចម្រើនបន្ថែមទៀត។ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី នៅបណ្ឌិត្យភានគរបាលកម្ពុជា នាថ្ងៃ១៤ សីហា សម្ដេច ស...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្តេជ្ញាអនុវត្តទោស ទៅតាមផ្លូវច្បាប់ទៅលើអធិការរងខណ្ឌចំការមនម្នាក់ដែលបានប្រើហិង្សា លើប្រជាពលរដ្ឋ ដើម្បីឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយលោកអះអាងថា “យើងមិនអាចទៅការពារកូនចៅដែលធ្វើខុសនោះទេ”។ លោក ស ថេត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ថែមទៅលើអ្វីដែលលោកបានបញ្ជាឲ្យមន្រ្តី ក្រោមឱវាទ ចុះទៅអនុវត្តតាមផ្លូវច្បាប់លើមន្រ្តីប៉ូលិសម្នាក់ប្រើហិង្សាកាលពីរាត្រីថ្ងៃ១៤ សីហាថា ក្រោយទទួលបានព័ត៌មានលោកក៏បានសួរនាំទៅមន្រ្តីជំនាញអំពីបញ្ហានេះ...
ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានប្រកាសប្រាប់ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកថា ប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែសីហា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តទៅ ។ យោងតាមសេចក្ដីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម បានឲ្យដឹងថា ការបើកប្រាក់នេះ ធ្វើឡើងតាមរយៈប្រព័ន្ធធនាគារដៃគូ ។...
ដាកា៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ថា ដោយសារតែមានការកើនឡើងគួរឱ្យកត់សម្គាល់ នៃករណីជំងឺគ្រុនឈាមបានចាប់ផ្តើមមានៅក្នុងប្រទេសបង់ក្លាដេស អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានអំពាវនាវឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីគ្រប់គ្រងចំនួនប្រជាជនដោយសារសត្វមូសខ្លាខាំ និងកាត់បន្ថយការប៉ះពាល់បុគ្គល ដូចជាការប្រើប្រាស់ថ្នាំ បាញ់មូស និងការពាក់ម៉ាស់រយៈពេលយូរ និងការប្រើប្រាស់សម្លៀកបំពាក់ផងដែរ ។ ការផ្ទុះឡើងនៃជំងឺឆ្លងនេះបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីចុងខែមិថុនាកន្លងមកនេះ ហើយឃើញថា មានករណីសរុបចំនួន៦៩.៤៨៣ករណីដែលត្រូវបានបញ្ជាក់ឲ្យដឹង និងមានអ្នកស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះចំនួន៣២៧នាក់នៅចន្លោះថ្ងៃទី១...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងថា មានមនុស្សចំនួន៦នាក់ រួមទាំងកុមារ២នាក់ ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារមួយដោយអាវុធជាតិផ្ទុះ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ។ បើតាមរបាយការណ៍បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ កងកម្លាំងការពារប្រជាជន (PDF) បានបើកការវាយប្រហារនៅក្នុងភូមិ Yamanay នៃសង្កាត់ Kanbalu...
កណ្តាល ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ស ខេង ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា។ នាឱកាសនោះ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីអត្ថប្រយោជន៍និងតម្លៃនៃការងារបណ្ដុះបណ្ដាល...