ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ជា “ហានិភ័យ”ឬមួយក៏”ឱកាស” ? សហគមន៍អន្តរជាតិ នឹងធ្វើការវិនិច្ឆ័យ ដ៏ត្រឹមត្រូវរបស់ខ្លួន

មួយរយៈកាលចុងក្រោយនេះ “ការលុបបំបាត់ហានិភ័យ” បានជំនួស” ការផ្តាច់ទំនាក់ទំនង” ដែលបានក្លាយជា” ពាក្យពេញនិយម” ថ្មីមួយរបស់អ្នក នយោបាយអាមេរិក មួយចំនួន សម្រាប់ពិគ្រោះពិភាក្សា អំពីគោលនយោបាយ ចំពោះប្រទេសចិន ។

 ហេតុអ្វីបានជា" ការលុបបំបាត់ហានិភ័យ" ស្រាប់តែមានមានភាពពេញនិយម ? សូមបញ្ជាក់ថា  ការរៀបរាប់បែបនេះ ត្រូវបានប្រើប្រាស់មុនគេបង្អស់ដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ។ លោកស្រីបានលើកឡើងថា "ការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន" គឺមិនអាចធ្វើទៅរួចទេ ហើយក៏មិនសមស្រប នឹងផលប្រយោជន៍ របស់អឺរ៉ុបផងដែរ ។ នេះគឺជាមូលហេតុដែល យើងគួរតែផ្តោតលើ" ការលុបបំបាត់ហានិភ័យ" តែមិនមែន"ផ្តាច់ទំនាក់ទំនង "នោះទេ ។

បន្ទាប់ពីគំនិតនេះ ត្រូវលើកឡើងមិនជាយូរប៉ុន្មាន  សហរដ្ឋអាមេរិកក៏បានទទួល យកនិងឃោសនាបំប៉ោង ការរៀបរាប់បែបនេះ យ៉ាងឆាប់រហ័ស ។ ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដល់លោក Blinken រដ្ឋមន្ត្រីការបរទេស អាមេរិក ពីលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិកដល់លោក Jake Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ  សុទ្ធតែបានសង្កត់ធ្ងន់លើ" ការលុបបំបាត់ហានិភ័យ" ចំពោះប្រទេសចិន ក្នុងកាលៈទេសៈផ្សេងៗគ្នា ។ ពី"ការផ្តាច់ទំនាក់ទំនង"ដល់" ការលុបបំបាត់ហានិភ័យ" មួយផ្នែក វាបានបង្ហាញឱ្យឃើញថា  អឺរ៉ុបបានកែសម្រួលទិសដៅគោល នយោបាយរបស់ខ្លួន ដោយឈរលើមូលដ្ឋាន នៃផលប្រយោជន៍របស់អឺរ៉ុប ហើយលែងដើរតាមជាមួយ អាមេរិកនិងមិនចង់" ផ្តាច់ទំនាក់ទនង"ជាមួយប្រទេសចិនទេ ។ មួយផ្នែកទៀត  មជ្ឈដ្ឋាននយោបាយអាមេរិក ក៏បានត្រាប់តាម និងប្រើប្រាស់ ការរៀបរាប់បែបនេះ ក្នុងពេលឆាប់ៗ វាបានបញ្ជាក់ដែរថា ពួកគេសម្គាល់ឃើញថា  គោលនយោបាយស្តីពី"ការផ្តាច់ ទំនាក់ទំនង"លែងមានប្រសិទ្ធភាព រួចហើយ ចាំបាច់ត្រូវស្វែងរកវិធីថ្មី ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ពិតមែនតែសហរដ្ឋអាមេរិក និយាយបានតែមាត់ថា មិនចង់ធ្វើ" សង្រ្គាមត្រជាក់ថ្មី" ជាមួយប្រទេសចិនក៏ដោយ  ក៏ប៉ុន្តែអាមេរិកបានជំរុញ"ការផ្តាច់ ទំនាក់ទំនង"ជាមួយប្រទេសចិន នៅគ្រប់ទីកន្លែង  ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកមិនត្រឹម តែប្រើប្រាស់ពាក្យសម្តីធ្ងន់ ៗប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យចូលរួម "ក្រុមប្រឆាំងចិន"របស់ខ្លួន ។ យ៉ាងណាមិញ ស្របពេល ដែលសហរដ្ឋអាមេរិក កាន់តែធ្វើទាំងផ្គើនទាំងបំពាន សំឡេងប្រឆាំង របស់សហគមន៍ អន្តរជាតិក៏បានបន្លឺឡើង កាន់តែខ្លាំងឡើងៗផងដែរ ។  ដោយឡែកទង្វើដែលដាក់សម្ពាធ និងទប់ស្កាត់ប្រទេសចិន ព្រមទាំងបំផ្លាញដល់ ការធ្វើសកលភាវូបនីយ កម្មសេដ្ឋកិច្ចបែបនេះ ក៏បានរងការរិះគន់ ពីសំណាក់សម្ព័ន្ធមិត្តមួយចំនួនផងដែរ ។ តាមការគណនា របស់របាយការណ៍ សិក្សាស្រាវជ្រាវមួយ របស់ធនាគារគំនិតអូទ្រីសបានបង្ហាញថា ប្រសិនបើ "ផ្តាច់ទំនាក់ទំនង" ជាមួយប្រទេសចិន នោះផលិតផលក្នុងស្រុកសរុប(GDP)ក្នុងមួយឆ្នាំរបស់អាល្លឺម៉ង់នឹងធ្លាក់ចុះ ២ ភាគរយដែលស្មើនឹងការខាតបង់ចំនួន ៦០ ពាន់លានអឺរ៉ូ ។ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា ភាគីទាំងពីរអឺរ៉ុបនិងចិនគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីជៀសវាងកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់នៃ"ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ។

ខណៈ"ការផ្តាច់ទំនាក់ទំនងនិងខ្សែ សង្វាក់"ជាមួយចិនធ្វើមិនរួច  គឺគាប់ជួន ជាខណៈពេល ដែលអឺរ៉ុបបានអឺរ៉ុប បានលើកឡើងនូវគំនិតស្តីពី" ការលុបបំបាត់ហានិភ័យ" ដូច្នេះសហរដ្ឋអាមេរិក ហាក់ដូចជាទទួលបានឱកាសថ្មី ព្រមទាំងប្រញាប់ប្រញាល់ប្តូរលេសថ្មី ដើម្បីបន្តទប់ស្កាត់ការ អភិវឌ្ឍរបស់ប្រទេសចិន ។

អាចនិយាយបានថា ចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ណាស់ ។ មួយផ្នែក សហរដ្ឋអាមេរិកប៉ុនប៉ងប្រើគំនិតថ្មីស្តីពី"ការលុបបំបាត់ហានិភ័យ"ដើម្បីបម្រះចេញពីភាពលំបាកខាងវោហារសាស្រ្ត ក៏ដូចជាលួងចិត្តរបស់អ្នក ដែលទាមទារឱ្យ ផ្លាស់ប្តូរ គោលនយោបាយស្តីពី" ការផ្តាច់ទំនាក់ទំនង " ។ កាសែត«ញូវយ៉កថែមស៍» បានចុះផ្សាយ បទអត្ថាធិប្បាយថា ការប្រើប្រាស់ពាក្យ" លុបបំបាត់ហានិភ័យ"  មានភាពទន់ភ្លន់ជាង និង មិនសូវមានភាព រឹងចចេសដូចមុន ។ មួយផ្នែកទៀត សហរដ្ឋអាមេរិកបានមួល បង្កាច់ប្រទេសចិនថា ជា"ហានិភ័យ" ក្នុងន័យបំភាន់ភ្នែកមហាជន ដើម្បីលេងកលល្បិចចាស់ៗជាថ្មីម្តងទៀត ពោលគឺចង់ជំរុញ"ការផ្ដាច់ទំនាក់ទំនងនិង ខ្សែសង្វាក់"ជាមួយប្រទេសចិន។ 

បន្ទាប់ពីបានពិនិត្យ ពិភាក្សាមួយរយៈពេល កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក  បានចុះហេត្ថលេខាលើបទបញ្ជា ប្រតិបត្តិ ស្តីពីយន្តការ ត្រួតពិនិត្យ ចំពោះការបណ្តាក់ទុនវិ និយោគនៅក្រៅប្រទេស ដោយបានដាក់ កំហិត ចំពោះសហគ្រាសអាមេរិក ដែលបណ្តាក់ទុនវិនិយោគ នៅប្រទេសចិនក្នុង វិស័យវត្ថុពាក់កណ្តាលចម្លងនិងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានកង់ទិចនិងភាពវៃឆ្លាតសិប្បនិម្មិត ។ នេះគឺជា"ការផ្ដាច់ទំនាក់ទំនង និងខ្សែសង្វាក់"ក្នុងវិស័យបណ្តាក់ទុនក្រោមលេសថា"លុបបំបាត់ហានិភ័យ" ។

មួយផ្នែក អ្នកនយោបាយអាមេរិក បានឃោសនាបំប៉ោងយ៉ាង គឃ្លើននូវអ្វីដែលហៅថា “ការលុបបំបាត់ហានិភ័យ” ចំពោះប្រទេសចិន មួយផ្នែកទៀត អ្នកទទួលខុសត្រូវជាន់ខ្ពស់នៃសហគ្រាសពហុជាតិជាច្រើន ដូចជា Apple JP MorganChase GeneralMotors Tesla Citigroup និង SIEMENS ជាដើមបាននាំគ្នា ទៅបំពេញ ទស្សនកិច្ច នៅប្រទេសចិន ។ លោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla របស់ប្រទេសអាមេរិកបានថ្លែងយ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla ប្រឆាំងនឹង”ការផ្ដាច់ទំនាក់ទំនងនិងខ្សែសង្វាក់” ហើយបានធ្វើការប្រៀបប្រដូច យ៉ាងរស់រវើកថា “សហរដ្ឋអាមេរិកនិងចិនមានផលប្រយោជន៍រួម ដូចជាកូនភ្លោះដែលមិនអាចបំបែកខ្លូន ចេញពីគ្នាបានអ៊ីចឹង “។

តើអ្វីជាហានិភ័យរបស់ប្រទេសចិន ? តាមពិតទៅ ប្រទេសចិនមិនមែនជាប្រភពហានិភ័យនោះទេ ។

សូមបញ្ជាក់ថា ប្រទេសចិនគឺជា"ម៉ាស៊ីនលំនឹង"និងជា"ក្បាលម៉ាស៊ីន"នៃកំណើនសេដ្ឋកិច្ចពិភពលោក ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អត្រារួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បានឈានដល់ ៣៨,៦ ភាគរយ ហើយសមាមាត្រនិងអត្រា រួមចំណែកនៃឧស្សាហកម្មផលិតកម្ម របស់ចិនបានច្រើន ជាងចំនួនសរុបនៃប្រទេសចំនួន ៦ ដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់និងជប៉ុនជាដើម ។

លើសពីនេះទៅទៀត  ប្រទេសចិនគឺជាទីផ្សារធំទីពីរ លើពិភពលោកទាំងមូល និងជាប្រទេសធំបំផុតខាង ពាណិជ្ជកម្មទំនិញនិងពាណិជ្ជកម្មសេវាកម្ម ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត នៃប្រទេសនិងតំបន់ចំនួនជាង ១៤០ ផងដែរ ។

ប្រទេសចិនបានលើកឡើង ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ។ ក្នុងរយៈពេល១០ឆ្នាំ បន្ទាប់ពីប្រទេសចិន លើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"  ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលបានជំរុញឱ្យមានការវិនិយោគ លើសពី ១ ទ្រីលានដុល្លារអាមេរិក ។
ក្នុងក្រសែភ្នែករបស់សហគ្រាស ពហុជាតិទាំងនេះ បើនិយាយ ចំពោះប្រទេសភាគច្រើន អ្វីដែលប្រទេសចិន បានផ្តល់ជូនពិភពលោក គឺជាឱកាស តែមិនមែនបញ្ហាប្រឈមទេ គឺជាស្ថិរភាព តែមិនមែនភាពរង្គោះរង្គើទេ គឺជាការធានា មិនមែនហានិភ័យនោះឡើយ ។
ខ្ញុំគិតថា "ការលុបបំបាត់ហានិភ័យ" ចំពោះប្រទេសចិនទើបជាហានិភ័យ ដ៏ពិតប្រាកដ ៕ វិទ្យុមិត្តភាពកម្ពុជាចិន
To Top