ក្រសួងការបរទេសចិន បានផ្សាយព័ត៌មានឱ្យដឹងថា ពេលបំពេញទស្សនកិច្ចនៅសិង្ហបុរីនិងម៉ាឡេស៊ី លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការ បរទេសចិន បានផ្លាស់ប្តូរមតិយោបល់ អំពីសភាពការណ៍ នៅតំបន់សមុទ្រចិន ខាងត្បូង នាពេលបច្ចុប្បន្នជាមួយ ឧត្តមមន្ត្រីប្រទេសទាំងពីរ ហើយបានពន្យល់បញ្ជាក់ ពីគោលជំហររបស់ភាគីចិន ។ លោក...
ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនវីតាល់-មីជាតិ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិក,...
បរទេស៖ រដ្ឋាភិបាលអាហ្រ្វិកខាងលិច បានបោះជំហានបន្ទាប់របស់ខ្លួន ក្នុងការព្យាយាមបង្ខំរបបយោធា ដែលបានកាន់អំណាចក្នុងប្រទេសនីហ្សេ កាលពីខែមុនប្រគល់អំណាចមកវិញ ដោយបញ្ជាឱ្យកងទ័ពក្នុងតំបន់ធ្វើឱ្យសកម្មកងទ័ពរង់ចាំភ្លាមៗ សម្រាប់អន្តរាគមន៍ ដែលអាចកើតមាននៅក្នុងប្រទេស ដែលសម្បូរសារធាតុអ៊ុយរ៉ាញ៉ូម មួយនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យមានសកម្មភាពកម្លាំង ហើយបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍កាលពីព្រឹកថ្ងៃសុក្រ ដោយលើកឡើងពីសេវាសង្គ្រោះបន្ទាន់ថា អាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងមូស្គូ ដែលស្ថិតនៅភាគនិរតីនៃរដ្ឋធានីរុស្ស៊ី បានបិទអស់រយៈពេលជាងមួយម៉ោង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមព័ត៌មានពីប៉ុស្តិ៍ Telegram 112 គឺ ចរាចរណ៍ផ្លូវអាកាសត្រូវបានបញ្ឈប់ដោយសារតែ ការជូនដំណឹងពីការប្រុងប្រយ័ត្នរបស់យន្តហោះគ្មានមនុស្សបើករបស់សត្រូវ។...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីបានឲ្យដឹងថា ចំនួនអ្នករងរបួសនៅក្នុងការបំផ្ទុះ នៅឯរោងចក្រមួយកន្លែងនៅក្នុងទីក្រុង Sergiev Posad នៃតំបន់ម៉ូស្គូ កាលពីថ្ងៃពុធបានកើនឡើងដល់ ៨០នាក់ហើយ ដោយបានបូកបន្ថែមថា មនុស្សចំនួន១៥នាក់ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងតាមទិន្នន័យគឺមានមនុស្សចំនួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពីការឈប់សម្រាកការងារសម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ សម្រាប់ឆ្នាំ២០២៤។អនុក្រឹត្យបានឱ្យដឹងបន្ថែមថា ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្ដរជាតិ ត្រូវរក្សាមន្ដ្រីប្រចាំការជាអចិន្ដ្រៃយ៍ សម្រាប់ដោះស្រាយការងារ។ ចំពោះ បទប្បញ្ញត្តិទាំងឡាងណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាក់ទុកជានិរាករណ៍៕
ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការNPAប្រចាំកម្ពុជា បានសម្រេចបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ «គម្រោងបោសសម្អាតមីនមនុស្សធម៌» នៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនាអគ្គនាយកស៊ីម៉ាក់។ ជំនួយឥតសំណងរបស់រដ្ឋាភិបាលអាល្លឺម៉ង ដែលមានទឹកប្រាក់ចំនួន២.១០០.០០០ លានដុល្លារអាមេរិកនេះ គឺបានចុះហត្ថលេខាផ្តល់ និងទទួលដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៤៦០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា ។ ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវជាង ២ខែ...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងជួបជាសាធារណៈដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលនេះជាការស្នើសុំដោយសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ដែលទំនងជាធ្វើឱ្យក្រុងព្យុងយ៉ាងខឹងសម្បារ និងប្រឈមមុខនឹងការប្រឆាំងពីប្រទេសចិន និងរុស្ស៊ី ផងដែរ ។ កិច្ចប្រជុំនោះ នឹងជាកិច្ចប្រជុំសាធារណៈផ្លូវការលើកដំបូង នៃក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលនេះ ។...
សហរដ្ឋអាមេរិក៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃដ៏គួរឱ្យរន្ធត់បំផុត ដែលបានឆាបឆេះទីក្រុងប្រវត្តិសាស្ត្រមួយនៅលើកោះហាវ៉ៃ ហើយនៅក្នុងប្រាសាទភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៣នាក់ ដែលធ្វើឱ្យវាក្លាយជាគ្រោះមហន្តរាយ ដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋរបស់សហរដ្ឋអាមេរិក ។ គេបានដឹងថា ភ្លើងឆេះព្រៃនៅឆ្នេរសមុទ្រភាគខាងលិច នៃកោះ Maui នៃរដ្ឋហាវ៉ៃ ដែលបង្កដោយខ្យល់បក់ខ្លាំងពីមកពីព្យុះសង្ឃរាកើតឡើងនៅក្បែរនោះ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារ...