តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានរាយការណ៍មកថា ព្យុះទីហ្វុងដ៏ មានឥទ្ធិពលឈ្មោះថា Khanun នឹងនាំមកនូវខ្យល់បោកបក់ និងព្យុះភ្លៀងមកលើខេត្តកោះ អូគីណាវ៉ា (Okinawa) ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា ព្យុះ...
សាកលវិទ្យាល័យន័រតុនកំពុងជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្ដម ចូលសិក្សាវគ្គថ្មី ដែលចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៣។ ឆ្លងកាត់បទពិសោធន៍នៃការបណ្តុះបណ្តាលបញ្ញាវ័ន្តអស់រយៈពេលជាង ២០ឆ្នាំមកនេះ ថ្នាក់ក្រោយឧត្ដមសិក្សានៃសាកលវិទ្យាល័យន័រតុន យល់ច្បាស់ពីតំរូវការរបស់ពិភពការងារសម្រាប់អ្នកដឹកនាំដែល ប្រកបដោយភាពប្រកួតប្រជែង និង សមត្ថភាពជំនាញ។ ក្នុងនោះ កម្មវិធីសិក្សា សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សាមានដូចជា៖ * អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA)* អនុបណ្ឌិតគ្រប់គ្រងអភិវឌ្ឍន៍ (MDIS)*...
បរទេស ៖ គណបក្ស Palang Pracharath Party (PPRP) ទំនងជានឹងចូលរួម ជាមួយក្រុមគណបក្ស នយោបាយចម្រុះថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ ដែលកំពុងស្វែងរកការប្រមូលសំឡេងគាំទ្រ ពីសមាជិកសភា យ៉ាងតិចឱ្យបាន ៣០០ នាក់ ដើម្បីធានាបាននូវរដ្ឋាភិបាលថ្មីមួយ ដែលមានស្ថិរភាព។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា លោក Taro Aso អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបច្ចុប្បន្នកំពុង កាន់តំណែង ជាអនុប្រធាន គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នឹងធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ នៅសប្តាហ៍ ក្រោយនេះ...
បរទេស ៖ រដ្ឋាភិបាល នៃទីក្រុង Riga ប្រទេសឡាតវៀ បានប្រកាសថា នឹងបញ្ចេញលិខិតជូនដំណឹងមួយ នៅខែក្រោយទៅកាន់ពលរដ្ឋ ជនជាតិរុស្សី ចំនួន៦០០០នាក់ ដែលកំពុងរស់នៅក្នុងប្រទេស ដើម្បីឲ្យចាកចេញក្នុង រយៈពេល៩០ថ្ងៃ។ យោងតាមការចេញផ្សាយ របស់ RT នៅក្នុងសេចក្តីប្រកាស ដោយសភាជាតិបានសរសេរថា មានជនជាតិ រុស្សី ចន្លោះពី៥០០០...
កូឡាឡំាពួរ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវបានអនុញ្ញាតឲ្យចេញ ពីមន្ទីរពេទ្យឯកទេសបេះដូង កាលពីថ្ងៃសុក្រ បន្ទាប់ពីការត្រួតពិនិត្យ សុខភាពរយៈពេល៤ថ្ងៃ ។ អតីតមេដឹកនាំអាយុ៩៨ឆ្នាំរូបនេះ គឺជាឥស្សរជន នយោបាយ ដែលលេចធ្លោបំផុត របស់ប្រទេសម៉ាឡេស៊ី...
បាងកក៖ ក្រុមអ្នកសង្កេតការណ៍ បានលើកឡើងថា ប្រទេសថៃឡង់ដ៏ អាចស្ថិតនៅក្នុងភាពចលាចល ខាងផ្នែកនយោបាយ រយៈពេលវែង បើទោះបីជាក្រុមចម្រុះថ្មីមួយ កំពុងកាន់អំណាចក្តី ហើយមេដឹកនាំបន្ទាប់ របស់ប្រទេសនេះ ត្រូវបានជ្រើសរើស បក្រោយពីគណបក្ស Move Forward ដែលឈ្នះការបោះឆ្នោត ត្រូវបានដកចេញពីការ បង្កើតរដ្ឋាភិបាល ។ បណ្ឌិត Kevin Hewison...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយនៅថ្ងៃសៅរ៍ថា លោកពន្យារពេលការ វិលត្រឡប់ចូលស្រុកវិញហើយ ខណៈដែលប្រទេសថៃ កំពុងតស៊ូដើម្បីជម្នះភាពជាប់គាំង នយោបាយ បន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា ឈ្នះដោយគូប្រជែង នៃការគ្រប់គ្រងដោយយោធា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥...
ភ្នំពេញ៖ ការស្ងោរស្រាបៀរ គឺជាដំណាក់កាលសំខាន់បំផុតមួយ ក្នុងការផលិត CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស។ហេតុនេះទើប ខ្មែរ ប៊ែវើរីជីស បានបំពាក់បច្ចេកវិទ្យាគ្រប់គ្រងការស្ងោរស្រាបៀរ ដោយស្វ័យប្រវត្តិ និងទំនើបបំផុត ដើម្បីធានាបាននូវសុក្រិតភាព នៃគុណភាព សុវត្ថិភាព និងរសជាតិ ដែលតែងតែទទួលបានការទទួលស្គាល់ និងពានរង្វាន់បញ្ជាក់គុណភាព និងរសជាតិពីស្ថាប័នអន្តរជាតិនានា។ បច្ចេកវិទ្យានេះផ្តល់គុណសម្បត្តិ ក្នុងដំណាក់កាលនៃការស្ងោរស្រាបៀរជាច្រើនដូចជា ចំណេញពេលវេលា សម្រួលដល់ពលកម្មបុគ្គលិក និងភាពច្បាស់លាស់នៃការប្រើប្រាស់វត្ថុធាតុដើមតាមរូបមន្ត ដែលបានកំណត់។ ប្រព័ន្ធនេះគ្រប់គ្រងរាល់ដំណើរការ នៃការស្ងោរដោយការបញ្ជាពីកំព្យូទ័រ រាប់តាំងពីការផ្ទេរស្រូវសាលី ការកំណត់បរិមាណស្រូវសាលីដែលត្រូវកិន បរិមាណទឹកការគ្រប់គ្រងសីតុណ្ហភាព និងការច្រោះទឹករងូរជាដើម។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យានេះត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Krones និង Ziemann របស់ប្រទេសអាល្លឺម៉ង់ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីន និងបច្ចេកវិទ្យាផលិតស្រាបៀរលំដាប់ពិភពលោក។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ។ សូមសម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ទទួលបាននូវ សព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា សុខភាពបរិបូរណ៍ កាយពលមាំមួន...