ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន Taro Aso នឹងបំពេញទស្សនកិច្ចមួយ ទៅកាន់កោះតៃវ៉ាន់ នៅសប្តាហ៍ក្រោយ

ប្រភព ៖ Kyodo

តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា លោក Taro Aso អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបច្ចុប្បន្នកំពុង កាន់តំណែង ជាអនុប្រធាន គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នឹងធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ នៅសប្តាហ៍ ក្រោយនេះ គណបក្សនេះបានប្រកាស កាលពីថ្ងៃសុក្រក្នុងសកម្មភាព ដែលបង្កឱ្យមានប្រតិកម្មតបត ពីប្រទេសចិន ។
គណបក្សខាងលើ បានឲ្យដឹងថា លោក Aso វ័យ៨២ឆ្នាំ នឹងក្លាយជាសមាជិករបស់ LDP ស្ថិតក្នុងលំដាប់ខ្ពស់បំផុត ដើម្បីទៅកោះតៃវ៉ាន់ ដែលជាកោះ ប្រជាធិបតេយ្យ គ្រប់គ្រង ដោយខ្លួនឯង ដែលប្រទេសចិន ដឹកនាំដោយកុម្មុយនិស្ត ចាត់ទុកថា ជាទឹកដីរបស់ខ្លួនចាប់តាំង ពីទីក្រុងតូក្យូបានប្តូរ ទំនាក់ទំនងការទូត ពីក្រុងតៃប៉ិ ទៅក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧២ ។

គណបក្ស LDP បានឲ្យដឹងថា នៅក្នុងអំឡុងពេលដំណើរ កម្សាន្តរយៈពេល៣ថ្ងៃ ដែលគ្រោងទុករហូតដល់ថ្ងៃពុធ លោក Aso គ្រោងនឹងជួបប្រជុំ ដាច់ដោយឡែក ជាមួយប្រធានាធិបតី តៃវ៉ាន់ លោកស្រី Tsai Ing-wen និងអនុប្រធានាធិបតី លោក Lai Ching-te ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងជាមួយដែនកោះមួយនេះ ។

លោក Lai គឺជាបេក្ខជនដ៏សំខាន់ម្នាក់ មកពីគណបក្សប្រជាធិបតេយ្យរីកចម្រើន ដែលកំពុងកាន់អំណាច របស់កោះតៃវ៉ាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើង នៅខែមករាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top