ព័ត៌មានអន្តរជាតិ

ចរាចរ លើស្ពាន Crimea ត្រូវផ្អាក ជាបណ្តោះអាសន្ន

ប្រភព ៖ AFP

បរទេស ៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះចរាចរណ៍ទាំងអស់ នៅលើស្ពាន Kerch ដែលតភ្ជាប់តំបន់ Crimea ទៅកាន់តំបន់ Krasnodar ត្រូវបានបញ្ឈប់ទាំងស្រុង ប៉ុន្តែដោយគ្មានហេតុផល ត្រូវបានផ្តល់ជូននៅឡើយទេ ។

យោងតាមការ ចេញផ្សាយរបស់ RTបានឲ្យដឹងថា នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមបានផ្សព្វផ្សាយ ពាក្យចចាមអារ៉ាម អំពីការវាយប្រហាររបស់អ៊ុយក្រែន ដែលអាចកើតមានមកលើ ទីតាំងស្ពាននេះ។

អជ្ញាធរគ្រប់គ្រង ស្ពាន បានប្រកាសថា ចរាចរទាំងឡាយ ដែលមាននៅលើស្ពាន ត្រូវបានកាត់ចោលទាំងអស់ នៅត្រឹមម៉ោង១១និង៣០នាទីព្រឹក ហើយថែមទាំងមានបញ្ជា ឲ្យមានការត្រួតពិនិត្យ លើទីតាំងស្ពាន គ្រប់កន្លែងទៀតផង។

គួរឲ្យដឹងដែរថាអ្នកស្រុកដែលរស់នៅក្នុងទីក្រុង Kerch និងក្បែរខាងបានរាយការណ៍ថា បានឮសំឡេងផ្ទុះ និងពន្លឺភ្លើងនៅពេលយប់ ដែលបណ្តាលឱ្យមានការរំពឹងទុក អំពីការវាយប្រហារ របស់អ៊ុយក្រែនមួយ ផ្សេងទៀតនៅលើស្ពាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top