វីយែន៖ កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ និងពិភពលោក នេះបើយោងតាមរបាយការណ៍រួម ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រុមអ្នកគិតគូររបស់ចិន និងរុស្ស៊ី។ របាយការណ៍នោះមានឈ្មោះថា “កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS បានហានិភ័យសម្រាប់របបមិនរីកសាយភាយនុយក្លេអ៊ែរ និងសន្តិសុខពិភពលោក” ត្រូវបានបោះពុម្ពផ្សាយដោយសមាគមគ្រប់គ្រងអាវុធ និងរំសាយអាវុធរបស់ចិន និងមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខរបស់រុស្ស៊ី។ ក្រោមសម្ព័ន្ធភាពត្រីភាគី AUKUS ដែលបានប្រកាសក្នុងខែកញ្ញា ឆ្នាំ២០២១...
បរទេស៖ ប្រភពពីគណបក្សភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការវិលត្រឡប់មកកាន់ប្រទេសថៃវិញ គឺនឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ត្រូវបានបង្កើតឡើង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានគេជឿថា ជាមេដឹកនាំបក្សភឿថៃ, ដំបូងមានគម្រោងវិលត្រឡប់មកវិញនៅថ្ងៃទី ១០ខែសីហានេះ។ ផែនការវិលចូលស្រុកនេះត្រូវបានប្រកាសដោយកូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ឬស្វែងរកទីទួលសុវត្ថិភាព បន្ទាប់ពីកម្រិតទឹក នៅតាមដងស្ទឹងជិតដល់កម្រិតប្រកាសអាសន្ន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ធំ នាពេលថ្មីៗនេះ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ និងតាមបណ្ដោយដងស្ទឹងសែន បានហក់ឡេីងជិតដល់កម្រិតប្រកាសអាសន្នហើយ។ រដ្ឋបាលខេត្ត គូសបញ្ជាក់ថា «ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី...
ភ្នំពេញ៖ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា បានលើកឡើងថា សមាគមធនធានកសិឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេសរបស់កូរ៉េ មានគោលបំណងចុះមកសិក្សា និងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី នៅកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង (ODA) ។ ក្នុងជំនួបជាមួយលោក...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី ដោយរដ្ឋាភិបាលសហជីព ដែលទើបនឹងផ្លាស់ប្តូរថ្មី ដឹកនាំដោយ ឧត្តមសេនីយឯក Min Aung Hlaing ។ គួរបញ្ជាក់ថា ស្ថិតក្រោមរដ្ឋាភិបាលថ្មីនេះ រដ្ឋមន្ត្រីចំនួន៤រូប រួមមាន រដ្ឋមន្ត្រីសហជីពកិច្ចការសាសនា និងវប្បធម៌ រដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនី...
តូក្យូ៖ ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុ ងការផ្តល់លំនៅដ្ឋានបន្ថែម ជំនួយបច្ចេកទេស និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន ក្នុងគោលបំណងបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយកសាងប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានបំផ្លាញដោយ សង្រ្គាមរបស់រុស្ស៊ីឡើងវិញ។ លោក Masato Kanda អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុទទួលបន្ទុក កិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់បន្ទាប់ពី បានជួបគ្នានៅទីក្រុងគឿវ ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhii Marchenko ខណៈដែលប្រទេសទាំងពីរ បានចាប់ផ្តើមកិច្ចសន្ទនាផ្នែកហិរញ្ញវត្ថុ។...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានសម្តែងការថ្កោលទោសប្រឆាំងនឹង ការប្រកាសនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ចំពោះការបន្ថែមក្រុមហ៊ុនចិនចំនួនពីរ និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន របស់ពួកគេទៅក្នុងបញ្ជីឈ្មោះ អង្គភាពច្បាប់ការពារការងារ ដោយបង្ខំជនជាតិអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះខ្វះមូលដ្ឋានពិត ដោយអ្នកនាំពាក្យរូបនេះបានលើកឡើងថា វាមានភាពមិនប្រាកដប្រជា និងជាការបង្ខិតបង្ខំសេដ្ឋកិច្ចធម្មតា ដោយបន្ថែមថា ប្រទេសចិន ថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើនេះ។ អ្នកនាំពាក្យរូបនេះបានបន្ដថា មិនមានការបង្ខំឱ្យធ្វើការនៅក្នុងខេត្ដស៊ីនជាំង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មានការសោកស្តាយយ៉ាងខ្លាំង និងច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្តល់ជំនួយយោធារបស់អាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ប្រទេសចិន និងបានធ្វើការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យបានឲ្យដឹងថា “ការផ្តល់ជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់តំបន់តៃវ៉ាន់របស់ចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំង៣ របស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា”។ អ្នកនាំពាក្យបានឲ្យដឹងនៅពេលត្រូវបានសួរ ដើម្បីធ្វើអត្ថាធិប្បាយ...
សម្តេចតេជោ ៖ បើ ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត ខ្ញុំនឹងត្រឡប់មកធ្វើ នាយករដ្ឋមន្រ្តីវិញhttps://dap-news.com/?p=349550 សម្តេចតេជោ ៖ គណបក្សមួយ អាចនឹងត្រូវរំលាយ ដោយសារមានភស្តុតាងរួចហើយhttps://dap-news.com/?p=349546 សម្ដេចតេជោ ឲ្យរដ្ឋមន្ដ្រីឡើងថ្មីរក្សាទុកមន្ដ្រីចាស់ៗ ខណៈលោក នេត សាវឿន និងលោក ស៊ុន ចាន់ថុលនឹងឡើងជាឧបនាយករដ្ឋមន្រ្តីhttps://dap-news.com/?p=349562 ព្រះមហាក្សត្រ...