ព័ត៌មានជាតិ

លោក ជា ចាន់តូ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា

រូបភាព៖ ហ្វេសប៊ុកធនាគារជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា​ មានឋានៈស្មើទេសរដ្ឋមន្ត្រី។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ។

មុនទទួលបានការតែងតាំងជា អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, លោកស្រី ជា សិរី ជាអគ្គទេសាភិបាលរង ធនាគារជាតិ ៕

To Top