ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន

រូបភាពពី៖​ XINHUA

រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រី ដោយរដ្ឋាភិបាលសហជីព ដែលទើបនឹងផ្លាស់ប្តូរថ្មី ដឹកនាំដោយ ឧត្តមសេនីយឯក Min Aung Hlaing ។

គួរបញ្ជាក់ថា ស្ថិតក្រោមរដ្ឋាភិបាលថ្មីនេះ រដ្ឋមន្ត្រីចំនួន៤រូប រួមមាន រដ្ឋមន្ត្រីសហជីពកិច្ចការសាសនា និងវប្បធម៌ រដ្ឋមន្ត្រីក្រសួងថាមពលអគ្គិសនី រដ្ឋមន្ត្រីក្រសួងថាមពល និងរដ្ឋមន្ត្រីក្រសួងការងារត្រូវកាន់មុខតំណែងជំនួសវិញ ។

គេបានដឹងថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសនេះហៅកាត់ថា (SAC) ក៏បានផ្លាស់ប្តូរមន្ត្រីជាន់ខ្ពស់មួយចំនួននៃក្រសួងមួយចំនួនផងដែរ ។

ដំបូងឡើយ កាលពីថ្ងៃពុធ SAC ថ្មី ត្រូវបានប្រកាសឲ្យដឹង ខណៈដែលចំនួនសមាជិកក្រុមប្រឹក្សាត្រូវបានកាត់បន្ថយមកនៅត្រឹម១៨ដល់២០រូបប៉ុណ្ណោះ ដោយមានសមាជិកសំខាន់ៗចំនួន១៦រូបដែលនៅកាន់មុខតំណែងដដែល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top