លោក Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី បានផ្តួចផ្តើមឱ្យបង្កើនការផ្លាស់ប្តូរក្នុងសង្គមស៊ីវិល ដូចជាវិស័យទេសចរណ៍ និងវប្បធម៌ជាដើម ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងម៉ុងហ្គោលីនិងចិនក្នុងរយៈពេលវែង ។ កាលពីមុន ទូរទស្សន៍ម៉ុងហ្គោលីរប៉ុស្តិ៍លេខ ២ បានផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” ដែលជាខ្សែភាពយន្តដំបូងរបស់ប្រព័ន្ធផ្សព្វផ្សាយម៉ុងហ្គោលីដើម្បីណែនាំពីផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន វាទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីទស្សនិកជនក្នុងស្រុក។ អ្នកស្រីផលិតភាពយន្តឯកសារ “ផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន” និងជានាយកប្រតិបត្តិ នៃទូរទស្សន៍ម៉ុងហ្គោលីប៉ុស្តិ៍លេខ ២ បានថ្លែងថា “ផ្លូវ”...
នាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្រ្តអាមេរិកបានអនុម័ត នូវអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់ស្តីពីសាមគ្គីភាពអន្តរជាតិនៃតៃវ៉ាន់»ដោយអះអាងថា សេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ”គ្រាន់តែទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់របស់ចិន នៅអង្គការសហប្រជាជាតិ ប៉ុន្តែវាមិនពាក់ព័ន្ធដល់បញ្ហាសិទ្ធិតំណាងរបស់តំបន់តៃវ៉ាន់ នៅអង្គការសហប្រជាជាតិនោះទេ ហើយក៏មិនប្រកាន់គោលជំហរចំពោះទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតចិននិងតំបន់តៃវ៉ាន់ផងដែរ “។ ការឃោសនាបំប៉ោងបែបនេះជាការមួលបង្កាច់ចំពោះសេចក្តីសម្រេចចិត្តលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយក៏ជាការបោកបញ្ឆោតផ្នែកមតិសាធារណៈរបស់អាមេរិក លើបញ្ហាតៃវ៉ាន់ ផងដែរ ។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មអត្តឃាត “ដ៏សាហាវ និងកំសាកបំផុត” នៅក្នុងកិច្ចប្រជុំកិច្ចការ នយោបាយមួយនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ។ គួររំលឹកថា ការវាយប្រហារនេះ ត្រូវបានគេរាយការណ៍ថា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ យ៉ាងហោចណាស់ មានកម្មករចំនួន១៧នាក់ បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តស្ទូច១គ្រឿង បានបាក់ដងស្ទូចនៅឯការដ្ឋានសាងសង់ ផ្លូវមួយកន្លែងនៅរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា ។ គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅជិត Shahapur ក្នុងស្រុក...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ និងគោរពជូនពរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី។ សូមលោកជំទាវបណ្ឌិត ទទួលបាននូវ សព្ទសាធុការពរជ័យ...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ និងគោរពជូនពរចំពោះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្រ្តី។ សូមឯកឧត្តម ទទួលបាននូវ សព្ទសាធុការពរជ័យ...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា ការប៉ុនប៉ង របស់អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបង្អាក់ការស៊ើបអង្កេត លើការជ្រៀតជ្រែក ដែលត្រូវបានចោទប្រកាន់របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០ នៅរដ្ឋ Georgia ត្រូវបានច្រានចោល ដោយចៅក្រមកាលពីថ្ងៃចន្ទ ។ ចៅក្រមនៃតុលាការកំពូលខោនធី Fulton...
ភ្នំពេញ ៖ សាខា ក.ប.ប. ខេត្តព្រៃវែង ដោយទទួលបានការស្នើសុំកិច្ចសហការ ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្រួចបង្កក(Frozen Quail)ចំនួន ២,២០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ តាមលទ្ធផល...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វត្តមានរបស់កងកម្លាំង បរទេសនៅក្នុងប្រទេសស៊ីរី គឺមិនមានការរួមចំណែក ដល់ស្ថិរភាពនៅក្នុងរដ្ឋអារ៉ាប់ និងក្នុងតំបន់ នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មានផ្លូវការ IRNA ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរីលោក Faisal Mekdad បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀលឡើងថ្លៃ៤០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៤៥០រៀលឡើងថ្លៃ៤៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន ៕