ព័ត៌មានអន្តរជាតិ

លោក Eide ៖ ការប្រកួតកីឡា សកលវិទ្យាល័យពិភពលោក មិនត្រឹមតែជា ព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ ដ៏ឱឡារិកនៃវប្បធម៌ និងការអប់រំផងដែរ

កម្មវិធីបទសម្ភាសន៍ ពិសេសថ្នាក់ខ្ពស់ គឺជាកម្មវិធីបទសម្ភាសន៍ ជាមួយឥស្សរជន ដែលផលិតដោយអគ្គស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ កម្មវិធីពេលនេះ បានធ្វើបទសម្ភាសន៍ ជាមួយលោក Eide ប្រធានស្តីទី សហព័ន្ធកីឡា សកលវិទ្យាល័យ អន្តរជាតិ ។
ថ្ងៃទី២៨ ខែកក្កដា ការប្រកួតកីឡា សកលវិទ្យាល័យពិភពលោកក្រុងChengdu ដែលទាក់ទាញក្រសែភ្នែក ពិភពលោកជាច្រើន បានរៀបចំឡើង នៅទីក្រុងChengdu ខេត្តSichuan ប្រទេសចិន ។ នៅពេលទទួលបទសម្ភាសន៍ ពិសេសជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅមុនថ្ងៃបើក លោកEide បានថ្លែងថា ការប្រកួតកីឡាសកលវិទ្យាល័យ ពិភពលោក មិនត្រឹមតែជាព្រឹត្តិការណ៍ កីឡាប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ ដ៏ឧឡារិកនៃវប្បធម៌ និងការអប់រំផងដែរ ។

លោក Eide បានថ្លែងថា ក្រុមសហព័ន្ធកីឡា សកលវិទ្យាល័យ អន្តរជាតិ បានមកដល់ទីក្រុង Chengdu មុនពេលនេះ ដើម្បីរួមសហការ ជាមួយគណៈកម្មាធិការ រៀបចំការប្រកួត ។ សមាគមកីឡា សកលវិទ្យាល័យចិន រដ្ឋាភិបាលចិន គណៈកម្មាធិការរៀបចំការប្រកួត និងបុគ្គលិកទាំងអស់ ពិតជាគួរឱ្យទុកចិត្តណាស់ ។ ព្រឹត្តិការណ៍មុនៗ ដែលរៀបចំឡើង នៅប្រទេសចិន សុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង ។
តំណាងបច្ចេកទេសមក ពីសហព័ន្ធកីឡាសកលវិទ្យាល័យអន្តរជាតិ និង ប្រធានគណៈប្រតិភូ បច្ចេកទេសមកពីសហព័ន្ធ កីឡាវិញ្ញាសាតែមួយអន្តរជាតិ នានាបានមើលឃើញការងារត្រៀមរៀបចំប្រកបដោយកម្រិតខ្ពស់ ។ នៅឆ្នាំ២០២៥ ទីក្រុង Chengdu នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាពិភពលោក សមាជិកទាំងអស់នៃគណៈកម្មាធិការ រៀបចំការប្រកួតអាចប្រើប្រាស់បទពិសោធ ដែលទទួលបាននៅក្នុងការប្រកួត លើកនេះ ដើម្បីធ្វើការងារត្រៀមរៀបចំ ឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍ពហុកីឡា ឬការប្រកួតកីឡាវិញ្ញាសា តែមួយផ្សេងៗទៀតនាពេលអនាគត ។ នេះក៏ជាឧត្តមភាពដ៏ធំផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះមនុស្សគ្រប់រូប ដែលរួមទាំងអ្នកស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំជាន់ខ្ពស់ ពួកគាត់បានរួមគ្នា ដើម្បីផ្តល់ឱ្យពួកយើងនូវ ព្រឹត្តិការណ៍លំដាប់ ពិភពលោកមួយនេះ ។

លោកEide បានសង្កត់ធ្ងន់ថា ពាក្យស្លោកនៃការប្រកួតកីឡា សកលវិទ្យាល័យពិភពលោកលើកនេះគឺ “ទីក្រុងChengdu សម្រេចបានសុបិន” ។ ការប្រកួតលើកនេះក៏បានបន្ថែម ប្រធានបទមួយចំនួនផងដែរ ដូចជាទីក្រុងបៃតង ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ននេះ ការប្រកួតកីឡា សកលវិទ្យាល័យពិភពលោក គឺជាគម្រោងគ្រប់ជ្រុងជ្រោយមួយ ដែលរួមបញ្ជូលជាមួយគ្នានូវវប្បធម៌ កីឡា ការអប់រំ និងបេតិកភណ្ឌគ្រប់ ប្រភេទផ្សេងៗ ។ លោកEideក៏បានសម្តែងការស្វាគមន៍ ចំពោះពិភពលោកទាំងមូល ឱ្យមកលេងទីក្រុងChengduផងដែរ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top