បរទេស៖ ចៅក្រមទាំង៩រូបរបស់តុលាការ ធម្មនុញ្ញបានសម្រេចជាឯកច្ឆ័ន្ទ ព្យួរប្រធានគណបក្ស Move Forward និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ពីសមាជិកសភា បន្ទាប់ពីតុលាការបានបោះឆ្នោត ទទួលយកញត្តិពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រឆាំងនឹងរូបលោកសម្រាប់ការ ត្រួតពិនិត្យតាមផ្លូវតុលាការ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា រួមទាំងកាតា ដើម្បីទទួលបានការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល ប្រកបដោយស្ថិរភាព ដល់ប្រទេសអាស៊ី ដែលក្រីក្រធនធានពីដែនថាមពល។ នៅទីក្រុងដូហា លោក គីស៊ីដា បានជួបជាមួយអធិរាជ របស់ប្រទេសកាតា Sheikh Tamim bin Hamad al-Thani...
ភ្នំពេញ ៖ លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចដែលបានចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត៣អាណត្តិមកនេះ បានប្រកាសថា បើទោះបីជាគណបក្សមិនបានជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏គណបក្សបានតាំងខ្លួនឯងជាបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា ក្រោយការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧។ មូលហេតុតាំងខ្លួនជាអ្នកប្រឆាំងត្រូវបានលោកអះអាងថា “គណបក្សនយោបាយទាំងអស់នៅកម្ពុជាគឺបានធ្វើនយោបាយដើម្បីប្រជាពលរដ្ឋ ក៏ប៉ុន្តែក្នុងនោះមានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយ គឺប្រកាសខ្លួនឯងជាគណបក្សប្រឆាំង ហើយជាគណបក្សប្រជាធិបតេយ្យសេរីពហុបក្សថែមទៀត”។ លោកជឿជាក់ថា ប្រជាពលរដ្ឋពិតជាគាំទ្រគណបក្សខ្លួន ព្រោះពួកគាតចង់បានការរិះគន់ និងការនិយាយអ្វីដែលជាការពិតនៅក្នុងសង្គម។ ជាមួយនឹងជំនឿបែបនេះ លោក...
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធបានប្រកាសផ្អាកបេក្ខភាពនាយករដ្ឋមន្ត្រីដែលចង់ធ្វើកំណែទម្រង់ច្បាប់ប្រទេសគឺលោក Pita Limjaroenrat ខណៈពេលដែលតុលាការបានបើកសវនាការលើសំណុំរឿងដែលអាចមើលឃើញថា លោក Pita ត្រូវបានដកសិទ្ធិជាសមាជិកសភា។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា តុលាការបានយល់ព្រមបើកសវនាការលើសំណុំរឿងដែលផ្តោតលើកម្មសិទ្ធិភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលលែងដំណើរការហើយត្រូវបានហាមឃាត់ក្រោមច្បាប់ថៃ។ ទោះជាយ៉ាងណា លោក Pita នៅតែមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ជាសំណួរថា តើការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃ២៣ កក្កដា ខាងមុខ កម្លាំងទៅបោះឆ្នោតច្រើន ឬតិច ជាងកម្លាំងទៅបំផ្លាញសន្លឹកឆ្នោត ។ ខណៈការបោះឆ្នោតនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ហើយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅតែបន្តសកម្មភាព សម្តេចតេជោ បានបង្ហាញសារខ្លីល្មម នារសៀលថ្ងៃ១៩...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះដែលមានជាង១០ទំព័រ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្តាល មានអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលជាលេខាធិការដ្ឋាន។ សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេសទទួលបន្ទុកការសម្របសម្រួលកណ្ដាល មានភារកិច្ច ដូចជា ៖ បំពេញមុខងារជាសេនាធិការបច្ចេកទេសបូកសរុបកណ្ដាលឲ្យក្រុមការងារបច្ចេកទេសផ្សេងទៀត និងផ្តល់ទស្សនាទាននិងមគ្គុទ្ទេសក៍ណែនាំ ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំ...
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោះឆ្នោតថ្នាក់ជាតិនេះ ជារឿងសំខាន់ មិនអាចរំលងបានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ ដែលអាចរក្សាសុខសន្តិភាព អភិវឌ្ឍ និងរក្សាស្ថិរភាព ការងារជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ។ សំឡេង៖«ក្នុងនាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថាNACCខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជាពិសេសគឺសូមបោះឆ្នោតជូនគណបក្សណាដែលអាចរក្សាសុខសន្តិភាពការអភិវឌ្ឍនិងរក្សាស្ថិរភាពការងារជូនបងប្អូនកម្មករនិយោជិតមិនឱ្យបាត់បង់»។ ដូចគ្នានេះដែរ...
មហាសន្និបាត អភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ នៅក្រុងប៉េកាំង ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ។ លោកXiJinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានអញ្ជើញ ចូលរួមមហាសន្និបាត និងថ្លែងសុន្ទរកថាគន្លឹះ ដោយលើកឡើងថា ៥ឆ្នាំ ខាងមុខនេះ ជាពេលវេលាដ៏សំខាន់...
រសៀលថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីននៅក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន លោកបានប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រជាជន និងទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្ត ដែលបានធ្វើការជ្រើសរើសជាយុទ្ធសាស្ត្រដើម្បីកែលម្អទំនាក់ទំនងជាមួយចិន ដែលបានធ្វើឱ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីន វិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវហើយបានអភិវឌ្ឍយ៉ាងផុលផុស។ លោកបានរួមចំណែកយ៉ាងសំខាន់ចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសយើងទាំងពីរ។...
ចាប់ពីថ្ងៃទី០១ខែមេសាឆ្នាំនេះទៅ ប្រទេសចិនបានអនុវត្តច្បាប់អភិរក្សទន្លេលឿងជាផ្លូវការ ដើម្បីផ្តល់ការធានាផ្នែកច្បាប់កាន់តែរឹងមាំដល់ការអភិរក្សទន្លេមាតារបស់ប្រជាជាតិចិន។ ជាឧទាហរណ៍ ភូមិ Yucun ខេត្តZhejiang កាលពីមុនជា“ទីលក់ថ្ម” ក្លាយជា “ទីទេសចរណ៍” បានប្រែផ្លាស់ពីអណ្តូងរ៉ែទៅជាស្រែដាំដើមផ្កាRape និងស្រះផ្កាឈូក បានរកឃើញមាគ៌ាអភិវឌ្ឍន៍ថ្មីដែលអេកូបរិស្ថានស្អាត ឧស្សាហកម្មងើបឡើងខ្លាំង ហើយមហាជនមានជីវភាពកាន់តែធូរធាបង្អួរ។ឧទាហរណ៍មួយទៀតគឺ ឥឡូវក្នុងប្រទេសចិន អ្នកយាមអភិរក្សទន្លេនិងបឹងតាមថ្នាក់មូលដ្ឋានមានចំនួនលើសពី៩សែននាក់ ខណៈ អ្នកយាមអភិរក្សព្រៃភ្នំបានលើសពី១២សែននាក់ នៅកន្លែងណាក្តី សុទ្ធតែអាចរកឃើញអ្នកទទួលខុសត្រូវបាន។ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក...