តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាបង្កើតស្ថាប័ន សម្របសម្រួលមួយ ដើម្បីដំណើរការផែនការរបស់ពួកគេ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដែលជាជំហានសំខាន់មួយ ក្នុងការដាក់ឱ្យអនុវត្តគម្រោងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក Grant Shapps និង Guido Crosetto...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទូទាំងប្រទេសបានចំនួនជាង១.៣សែននាក់ ខណៈក្រុមគោលដៅជិត ១០ម៉ឺននាក់បានចុះឈ្មោះជាសមាជិក។ បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសមាជិក...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ សូមជម្រាបថា ស្ថានីយឧតុនិយម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ភាគីជប៉ុនថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Ishizawa...
នាយឧត្តមសេនីយ៍ ទៀ សីហា ៖ ស្ថានភាពតំបន់-ពិភពលោក កំពុងស្មុគស្មាញ កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឲ្យរួមគ្នា ពង្រឹងវិស័យការពារជាតិhttps://dap-news.com/?p=379435 កម្ពុជា-អាមេរិក សន្យាពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកhttps://dap-news.com/?p=379432 សំពៀតឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កើនឡើង៤២៣លានដុល្លារ នៅត្រឹមឆ្នំា២០២៣https://dap-news.com/?p=379510 កូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំង...
ភ្នំពេញ ៖ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងស្ថិតនៅប្រទេសជប៉ុនជាទីកន្លែងដែលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមាន យ៉ាងច្រើនកុះកររបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន បានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេច ដែលនេះគឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះរាជ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ដែលទើបទទួលបាននូវការតែងតាំងថ្មី បានប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរ បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃសុក្រនេះ នឹងជួបជាមួយក្រុមហ៊ុនផលិតរថយន្តឈានមុខគេក្នុងប្រទេសជប៉ុន ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនទាំងនោះឱ្យវិនិយោគក្នុងឧស្សាហកម្មរថយន្តអេឡិចត្រូនិច (EV) របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន...
ប៉េកាំង៖ ប្រទេសចិនបានឲ្យដឹងថា យោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា និងសម្ព័ន្ធមិត្ត នៃកងជីវពលជនជាតិភាគតិចបានយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ន និងបន្តការសន្ទនាក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពដែលខ្លួនបានសម្រុះសម្រួល។ ក្រសួងការបរទេសចិនបានឲ្យដឹងថា “ប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធនឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយរួមគ្នាស្ដារស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ប៉ុន្មានថ្ងៃបន្ទាប់ពីកងជីវពលទាំង៣ បានប្តេជ្ញាបន្តការប្រយុទ្ធ ដើម្បីទម្លាក់របបយោធានៅក្នុងការវាយលុកដ៏ធំមួយដែលបានចាប់ផ្តើមនៅចុងខែតុលា។ ការវាយលុកនេះ រួមជាមួយនឹងការវាយប្រហារដោយក្រុមជនជាតិភាគតិចផ្សេងទៀត និងកងកម្លាំងប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងបង្កបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់យោធាចាប់តាំងពីវាបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១។ សម្ព័ន្ធភាតរភាពទាំង៣...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់ដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៥ធ្នូនេះ បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងរៀបចំពិធីសម្ពោធ អគារធនាគារវីងថៅវើ ស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត...