ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ គឺជាការផ្តល់ជូនឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បី ចូលរួមការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា នាថ្ងៃ១៣ មិថុនា សម្តេច ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យចំណុចខ្លាំង...
បរទេស៖ ព្រឹទ្ធសភារបស់ប្រទេសថៃ បានស្នើឱ្យមានការពិភាក្សាក្នុងគោលបំណងសម្រាប់មជ្ឈដ្ឋានកណ្តាលផ្នែកនយោបាយ បន្ទាប់ពីក្រុមអ្នកគាំទ្ររាជានិយមកាលពីថ្ងៃចន្ទ បានដាក់ញត្តិទៅព្រឹទ្ធសភាដោយទទូចឱ្យរក្សាមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថព្រះមហាក្សត្រ ដោយមិនត្រូវបានគេកែប្រែ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការតវ៉ាទៅលើការគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក...
ភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នារួចមក សមាជិកព្រឹទ្ធសភាដែលចូលក្នុងអង្គប្រជុំបានលើកដៃអនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។ ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភាចំនួន៦០រូប។ សេចក្តីព្រាងនេះ តាក់តែងឡើងដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ដោយផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន២៥។ ពិព័រណ៍បានចាប់ផ្តើមហើយនាព្រឹកថ្ងៃ១៣ មិថុនានេះ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងគោលបំណងសំខាន់ គឺបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នា ដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ,...
រ៉ូម៖ ឥស្សរជនឈានមុខគេ នៅទូទាំងប្រទេសអ៊ីតាលី និងជុំវិញពិភពលោក បានគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi បន្ទាប់ពីលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ក្នុងជន្មាយុ ៨៦ឆ្នាំ។ លោក Berlusconi បានទទួលមរណៈភាពដោយសារជំងឺមហារីកឈាមរ៉ាំរ៉ៃ នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុងមីឡាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រតិកម្មពីមេដឹកនាំជាតិ និងអន្តរជាតិ...
បរទេស៖ សហរដ្ឋអាមេរិកអាច នឹងមិនមានភាពធន់គ្រប់គ្រាន់ក្នុងការទប់ទល់ និងរួចផុតពីការវាយប្រហារ របស់ចិនលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួន ប្រសិនបើការប្រកួតប្រជែង អំណាចដ៏អស្ចារ្យនាពេលបច្ចុប្បន្ន រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង វិវត្តទៅជាជម្លោះជាក់ស្តែង, នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់អាមេរិកម្នាក់ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីអាមេរិកបានបង្កើន កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសវៃផ្តាច់ព្រឹត្រ្តក្រុមប្រឆាំងតែម្តង ដោយការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត យករូបមន្តតាមប្រទេសថៃ ចំពោះអ្នកដែលមិនទៅបោះឆ្នោត គឺគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ ។ សម្តេចបានលើកពីគំរូរបស់ថៃ មកពន្យល់ថា “យើងយកតាមរបស់ថៃ ទោះបីជាព័ត៌មានមិនទាន់ផ្លូវការ ក៏ដោយ តែមានគណបក្សនយោបាយមួយ បាត់បង់រហូតដល់៨នាក់ ដោយសារមូលហេតុ អ្នកតំណាងរាស្ត្រនោះ មិនបានបោះឆ្នោតលើកទី១ពេលគេពិនិត្យបេក្ខភាពមួយម្តងៗ។...
ញូវយ៉ក៖ ប្រទេសធំៗ និងមានឥទ្ធិពលបំផុតជាច្រើនក្នុងប្រទេស កំពុងអភិវឌ្ឍន៍ កំពុងបង្កើនការប្រឆាំងលោកខាងលិច និងប្រឆាំងអាមេរិក ហើយអាកប្បកិរិយាទាំងនេះ ត្រូវបានចាក់ឫសនៅក្នុងបាតុភូតនៃ “ការកើនឡើងនៃចំនួន ដែលនៅសល់” នេះបើយោងតាមរាយការណ៍ពីកាសែត Washington Post នៅដើមខែនេះ។ របាយការណ៍នេះបានឲ្យដឹងថា “ក្នុងរយៈពេលពីរ ទសវត្សរ៍កន្លងមកនេះ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រព័ន្ធអន្តរជាតិបានកើតឡើង។ ប្រទេសដែលធ្លាប់មាន ប្រជាជនច្រើន ប៉ុន្តែក្រីក្រ បានផ្លាស់ប្តូរពីគែមខាង...
ភ្នំពេញ ៖ ដោយសារដឹងពីកំហុសឆ្គង របស់ខ្លួនក្នុងការសុំទោសជាសាធារណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយ ដើមបណ្តឹងនិងតុលាការ ដើម្បីឈានទៅដល់ការលើកលែង ការចោទប្រកាន់ដល់លោក ស សាឡុងដេត ។ តាមបណ្តាញតេឡេក្រាមចេញមុននេះបន្តិច របស់សម្តេចតេជោ បានឲ្យដឹងថា...
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ...