ព័ត៌មានជាតិ

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ចេញទៅបរទេសស្ងាត់ៗ

ភ្នំពេញ ៖ ប្រធានគណបក្សភ្លើងទៀន លោកទាវ វណ្ណុល បានចេញទៅក្រៅប្រទេសដោយស្ងាត់ៗ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមិនដឹងថា មានភារកិច្ចអ្វីត្រូវបំពេញ ព្រោះបើមើលតាមលិខិតផ្ទេរការងារ ទៅអនុប្រធានបក្ស ឲ្យជំនួសកិច្ចការលោក គឺមិនបានបញ្ជាក់ពីមូលហេតុ។

យោងតាមលិខិតផ្ទេរសិទ្ធិនាថ្ងៃ១១ មិថុនា ចុះហត្តលេខាដោយ លោក ទាវ វណ្ណុល គឺលោកបានផ្ទេរទៅឲ្យលោក សុក ហាច អនុប្រធាន ជាប្រធានស្តីទីគណបក្សភ្លើងទៀន ដើម្បីដឹកនាំ និងចាត់ចែងការងារគណបក្សប្រចាំថ្ងៃ ក្នុងពេលអវត្តមានលោក ចាប់តាំងពីថ្ងៃ១១ មិថុនា រហូតដល់ពេលលោកមានវត្តមាននៅកម្ពុជាវិញ ។

សូមបញ្ជាក់ថា ការបាត់វត្តមានលោក ទាវ វណ្ណុលពីកម្ពុជា ដោយស្ងាត់ៗនេះ ក៏ស្របពេលដែលលោកស្រី ញ៉ែម សាវ៉ាត អ្នកចម្រៀង របស់គណបក្សភ្លើងទៀន បានចេញវិដេអូនិយាយលាតត្រដាត រឿងអាស្រូវឃុបឃិតគ្នា រវាងលោកទាវ វណ្ណុល និង លោកសម រង្ស៊ី រួមទាំងបក្ខពួក យកលុយធ្វើឯកសារ ដើម្បីបានសិទ្ធិទៅជ្រកកោន ទៅរស់នៅបារាំង៕

To Top