ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទនានា។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ...
យូអិន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ដោយលើកឡើងថា វិធានការទាំងអស់គួរតែរួមចំណែកដល់ការទប់ស្កាត់ភាពតានតឹង និងជម្លោះ។ លោក Turk បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា “យើងនៅទីនេះ ដើម្បីកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងសង្ឃឹមថាឥឡូវនេះយើងត្រូវការច្រើនជាងពេលណាទាំងអស់” ។ ដោយបានហៅសិទ្ធិមនុស្សថា ជាគុណសម្បត្តិសាធារណៈសកល លោកបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ លោក ជុង អ៊ី យ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣...
ភ្នំពេញ៖ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្រ្តដើម្បីដេីរទន្ទឹមនិងបណ្តាប្រទេសរីកចំរើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់ ។ បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទីអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត...
ភ្នំពេញ៖ ធនាគារ ARDB នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ខ្លួន ជាមួយលទ្ធផលមានការកើនឡើង ជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩ ។ លោក ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។ សូមរំលឹកថា...
បរទេស៖ លោកស្រី Rukchanok Srinork សមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ប្រចាំទីក្រុងបាងកក ត្រូវបានកាត់ទោសពីបទប្រមាថ ព្រះមហាក្សត្រចំនួនពីរបទល្មើស និងត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅតុលាការព្រហ្មទណ្ឌ នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ង្វៀន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ បានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ ទម្លាក់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U របស់អ៊ុយក្រែន ពីលើតំបន់ព្រំដែន Belgorod ភាគនិរតីនៃប្រទេស ។ សេចក្តីថ្លែងការណ៍របស់ ក្រសួង បានដែលបានធ្វើឡើងនៅលើ បណ្តាញផ្សព្វផ្សាយ Telegram បានឲ្យដឹងទៀតថាការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល៥ព្រឹកម៉ោងក្នុងស្រុក។ យោងតាមការវាយតម្លៃបឋម អភិបាលក្រុង...