បរទេស ៖ ចិនបានបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួនពីចំនួន ៦០ ដល់ ៤១០ក្បាលគ្រាប់ ក្នុងរយៈពេល ១២ ខែដល់ខែមករា ឆ្នាំ ២០២៣ ដែលស្ថាប័នជំនាញ ផ្នែកសន្តិសុខអន្តរជាតិ បាននិយាយនៅថ្ងៃចន្ទដោយបន្ថែមថា ការកើនឡើងនេះគឺច្រើន ជាងប្រទេសណាមួយក្នុងចំណោមរដ្ឋ ដែលមានអាវុធនុយក្លេអ៊ែរចំនួនប្រាំបួនផ្សេងទៀត។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានឲ្យដឹងថា មិនមានអ្វីខុសទេ ក្នុងការឈានដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលផ្តល់ឱ្យថា ហេដ្ឋារចនាសម្ព័ន្ធបរមាណូរបស់ប្រទេសនេះនៅតែ “នៅដដែល” នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។ មេដឹកនាំកំពូលបានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយក្រុមអ្នកជំនាញនុយក្លេអ៊ែរ និងមន្ត្រីនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ដោយបានអត្ថាធិប្បាយលើការវិវឌ្ឍន៍ចុងក្រោយបង្អស់ និងវឌ្ឍនភាពនៃកម្មវិធីនុយក្លេអ៊ែរ “សន្តិភាព” របស់អ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក៏ដោយ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ VOA news កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រទេស ហុងឌូរ៉ាស បានប្រកាសបើកដំណើរ ការស្ថានទូតរបស់ខ្លួនជាលើកដំបូង នៅរដ្ឋធានីក្រុងប៉េកាំង ក្រោយប៉ុន្មានខែប៉ុណ្ណោះ ដែលរដ្ឋាភិបាល បានប្រកាសផ្តាច់ទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់។ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang និងសមភាគីលោក...
ប៉េកាំង ៖ នៅថ្ងៃទី០២ ខែមិថុនា ជាថ្ងៃដែលភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាននៅក្នុងប្រទេស ហ្វីលីពីន ដោយសាខារគយ នៅខេត្តភាគខាងកើតប្រទេសចិន បានចេញវិញ្ញាបនបត្រ នៃប្រភពដើមទំនិញ RCEP សម្រាប់បាច់នៃទំនិញនាំចេញទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយនឹងគ្នានោះ ក្រុមហ៊ុន Anhui Xingxin New Materials...
បរទេស ៖ ក្រសួងកិច្ចការងារ ថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញមកប្រកាសបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាលរបស់ខ្លួនចង់នូវអ្វី ដែលជាកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែង ជាមួយនឹងប្រទេសចិននោះទេ ហើយរដ្ឋាភិបាលក៏នឹងមិនខ្វាយខ្វល់ អំពីក្តីព្រួយបារម្ភ របស់លោកខាងលិច ចំពោះការកើនឡើង នៃទំនាក់ទំនងទ្វេភាគី នេះនោះដែរ។ យោងតាមការចេញ ផ្សាយ របស់ VOA News បានសរសេរថា...
ភ្នំពេញ – កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។ វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤...
ភ្នំពេញ៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert បានមកដល់ទីបញ្ចប់ដែលឆាកចុងក្រោយបំផុត ធ្វើនៅក្នុងខេត្តព្រៃវែង ហើយបានរកឃើញ អតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ម្នាក់១គ្រឿងផងដែរ ពីការចាប់សន្លឹកឆ្នោត។ អតិថិជនទាំងពីររបស់ក្រុមហ៊ុន ខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈ សម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ បើតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃ១២ មិថុនា គូសបញ្ជាក់ឲ្យសាធារណជនបន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩ ។ ការចេញមកជាថ្មីអំពីការណែនាំ របស់ក្រសួងសុខាភិបាលខ្មែរនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃ៥ ឧសភាកន្លងមកថា...
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky កាលពីចុងសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការអះអាងជាផ្លូវការហើយថា ប្រទេសអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារទៅលើប្រទេសរុស្សីវិញ ដើម្បីដណ្តើមយកទីតាំងមួយចំនួន ដែលជាទឹកដីរបស់ខ្លួនត្រឡប់មកវិញ។ យោងតាមការចេញផ្សាយរបស់ The Kyodo News បានឲ្យដឹងដែរថាប្រតិបត្តិការលើកនេះ នឹងអាចក្លាយទៅជាចំណុចផ្លាស់ប្តូរសង្គ្រាម ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីខែកុម្ភៈឆ្នាំទៅនោះ។ លោក Zelensky បានថ្លែងបែបនេះថា ក្នុងពេលដែលកំពុងមានវត្តមាន...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធារបស់ខ្លួនបានដណ្តើម កាន់កាប់មកវិញនូវភូមិចំនួន ៣កន្លែង ពីកងកម្លាំងយោធារុស្សីដែល ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ យោងតាមការចេញផ្សាយរបស់កាសែត kyodo News បានឲ្យដឹងថាលទ្ធផល ដែលបានមកពីអ្វីដែលអ៊ុយក្រែន បានហៅថាជាប្រតិបត្តិការវាយលុកលើ ប្រទេសរុស្សីជាលើកដំបូងវិញ កាលពីសប្តាហ៍កន្លងទៅ។ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបង្ហោះទាំងវិដេអូ ដែលអាចបង្ហាញឲ្យឃើញពី សកម្មភាពយោធារបស់ខ្លួន កំពុងបញ្ឈរទង់ជាតិអ៊ុយក្រែន...