ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ស្វែងរកកិច្ចសហប្រតិបត្តិការ បន្ថែមជាមួយនឹងចិន មិនខ្វល់ក្តីបារម្ភ របស់លោកខាងលិច

បរទេស ៖ ក្រសួងកិច្ចការងារ ថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញមកប្រកាសបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាលរបស់ខ្លួនចង់នូវអ្វី ដែលជាកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែង ជាមួយនឹងប្រទេសចិននោះទេ ហើយរដ្ឋាភិបាលក៏នឹងមិនខ្វាយខ្វល់ អំពីក្តីព្រួយបារម្ភ របស់លោកខាងលិច ចំពោះការកើនឡើង នៃទំនាក់ទំនងទ្វេភាគី នេះនោះដែរ។

យោងតាមការចេញ ផ្សាយ របស់ VOA News បានសរសេរថា ប្រទេសអ្នកនាំចេញប្រេង ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបង្កើនទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយនឹង រដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេសទៅលើវិស័យថាមពល ប៉ុន្តែទំនាក់ទំនងនេះបានកំពុង នឹងធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចទៅវិញ ចំពោះលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។

មន្ត្រីជាន់ខ្ពស់ របស់អារ៉ាប៊ីសាអូឌីត ដែលបានធ្វើការឆ្លើយតប ជាមួយនឹងក្រុមអ្នកកាសែត ពាក់ព័ន្ធទៅនឹងពាក្យរិះគន់ៗធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីត នោះលោកបានពន្យល់បែបនេះថា ខ្ញុំបដិសេថមិនមានអ្វីត្រូវនិយាយ នោះទេចំពោះរឿងនេះពីព្រោះថា ក្នុងនាមជាអ្នកជំនួញម្នាក់ នៅពេលដែលឱកាសមកដល់យើង នឹងមិនឲ្យវាខកខាននោះទេ។

រំលឹកដែរថាក្រោយ ដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping កាលពីខែធ្នូកន្លងមកកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយនោះមានការប្រកាសដ៏ធំ និងជាប្រវត្តិសាស្ត្រមួយថា ប្រទេសទាំងពីរនឹងចាប់ផ្តើមធ្វើការ ជួញដូរប្រេងគ្នាជាលុយយ័នរបស់ចិន ដែលវាបានក្លាយទៅជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល និងធ្វើឲ្យឥទ្ធិពលរបស់លុយដុល្លារ អាមេរិកបានធ្លាក់ចុះមួយកម្រិតទៀត លើទីផ្សារអន្តរជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top