គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានហៅការបំផ្ទុះទំនប់ Kakhovka នៅភាគខាងត្បូងអ៊ុយក្រែនថា ជាទង្វើនៃ “ការបំផ្លិចបំផ្លាញបរិស្ថានដ៏ធំ” ហើយបានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បែបនេះ នឹងមិនផ្លាស់ប្តូរផែនការរបស់អ៊ុយក្រែន ក្នុងការដណ្តើមយកទឹកដីមកវិញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ីនោះទេ។ ដោយពណ៌នាអំពីការផ្ទុះ ដែលបានបំផ្លាញទំនប់នេះជាទង្វើចេតនា និងវឹកវរដោយរុស្ស៊ី លោក ហ្សេឡិនស្គី បានឲ្យដឹងថា ទំនប់នេះត្រូវបានបំផ្ទុះក្នុងគោលបំណង “ប្រើទឹកជំនន់ជាអាវុធ” ដើម្បីរារាំងកងកម្លាំងអ៊ុយក្រែន។...
បរទេស៖អភិបាលក្រុង Belgorod លោក Vyacheslav Gladkov កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនបានបាញ់ផ្លោងគ្រាប់កាំភ្លើង ធំជាង៥០០គ្រាប់ ក្បែរព្រំដែនជាមួយនឹងរុស្សី ប៉ុន្តែមិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដល់អ្នកណាម្នាក់ឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅលើបណ្តាញ Telegram លោកបានបន្តថាគ្រាប់កាំភ្លើងធំប្រមាណជា៤៦០គ្រាប់បានបាញ់សំដៅត្រឹមតែស្រុក Shebekino មួយប៉ុណ្ណោះខណៈដែលប្រមាណជា៦០គ្រាប់ ទៀតត្រូវបានបាញ់លើទីតាំងផ្សេងចេញពីយន្តហោះដ្រូន។ ក្នុងនោះផងដែទីតាំងស្នាក់នៅបណ្តោះអាសន្ន Novaya Tavolzhanka ដែលស្ថិតនៅក្នុងស្រុកជាមួយគ្នានេះ បានទទួលរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ប្រមាណជា៥៧...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណាដែលត្រូវក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ។ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រីបែបនេះ ក្រោយពីមានបុគ្គលម្នាក់ជាអ្នកប្រឆាំងនៅក្រៅប្រទេសដែលសម្តេចហៅថា ក្មេងពាលនោះបានបង្ហោះតាមបណ្ដាញសង្គេមថា កម្មករ-កម្មការិនីរូបណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្ដេចទេ នឹងត្រូវកាត់ប្រាក់ខែ២០ដុល្លារ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនា...
ម៉ូស្គូ៖ ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner PMC Group លោក Yevgeny Prigozhin បានប៉ាន់ស្មានថា ថ្នាក់ដឹកនាំរុស្ស៊ី អាចបើកការវាយប្រហារនុយក្លេអ៊ែរ លើទីប្រជុំជនមួយក្នុងតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន និងជាកន្លែងដែលកងកម្លាំងរុស្ស៊ី កំពុងជាប់គាំងក្នុងការប្រយុទ្ធ ជាមួយក្រុមបះបោររុស្ស៊ី ដែលគាំទ្រអ៊ុយក្រែន។ ការប្រេះឆារវាងទាហានស៊ីឈ្នួល Wagner និងក្រសួងការពារជាតិរុស្ស៊ី បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
គៀវ៖ ការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន អាចរារាំងការផ្គត់ផ្គង់ទឹកសាបដល់តំបន់គ្រីមៀ ដែលកាន់កាប់ដោយរុស្ស៊ី ដែលជាធាតុផ្សំសំខាន់នៃការកាន់កាប់របស់ទីក្រុងមូស្គូ នៅលើឧបទ្វីប ដែលជាអាទិភាព សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងថ្ងៃបើកដំណើរការពេញលេញ នៃការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទំនប់នេះលាតសន្ធឹងលើទន្លេ Dnieper ដែលបច្ចុប្បន្នជាផ្នែកមួយនៃជួរមុខរវាងកងកម្លាំងអ៊ុយក្រែន នៅច្រាំងខាងលិចរបស់ខ្លួន និងរុស្ស៊ី នៅភាគខាងកើតនៃទន្លេ...
ភ្នំពេញ៖ ដោយសារតែមើលឃើញមានវ័យជរា ហើយខ្លាចមានបញ្ហាសុខភាព ក្នុងពេលអម ដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបេសកកម្ម នៅតាមបណ្តាខេត្តនានា សម្តេចបានស្នើសូមឲ្យសម្តេច ចៅហ្វាវាំងគង់ សំអុល ផ្អាកអមដំណើរសម្តេចទៀតទៅ ។ បើតាមសម្តេចតេជោ គឺសម្តេច គង់ សំអុល ក្នុងឆ្នាំនេះ មានជន្មាយុ៩០វស្សាហើយ ដូច្នេះក្នុងវ័យនេះ ចាស់ជរា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែមទាំង ជួយសម្រួលយកចិត្តទុកដាក់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា សម្តេចតេជោគូសបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា)...
តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ៣ ដង និងអញ្ជើញចូលរួមគណៈប្រតិភូម៉ុងហ្គោលីខាងក្នុងការពិនិត្យពិភាក្សា ៥ ដង ។ថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែមិថុនា លោក Xi Jinping បានចុះត្រួតពិនិត្យការងារតាមកសិដ្ឋានព្រៃឈើជាតិនៃក្រុង Bayan...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់កម្មករ-កម្មការិនីនៅទូទាំងប្រទេសថា ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាដែលទៅបំផុសចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជាផងដែរ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាល បន្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា ជាមួយបរិយាកាសល្អប្រសើរ សម្រាប់ទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារ។ សម្ដេចបន្តថា «ក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា...