អង់ការ៉ា៖ ប្រធានាធិបតីតួកគី ដែលកំពុងកាន់អំណាចលោក Recep Tayyip Erdogan បានធានាអាណត្តិទី៣ របស់លោកនៅលើមុខតំណែង បន្ទាប់ពីបានឈ្នះការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ។ អ្នកជំនាញជឿថា អ្នកនយោបាយជើងចាស់រូបនេះ ទំនងជារក្សាតុល្យភាពរវាងលោកខាងលិច និងបូព៌ា ដើម្បីរក្សាទីតាំងតួកគី ជាក្រុមទម្ងន់ធ្ងន់ប្រចាំតំបន់។ នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ លោក Erdogan បានទទួលសំឡេងគាំទ្រ ៥២,១៤...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា យុវជន យុវនារី និងប្រជារាស្រ្តអ្នកគាំទ្រជាង ៥០០ នាក់ នៅឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម។ នាឱកាសនោះដែរ ព្រះអង្គក៏បានប្រកាសយ៉ាងឱឡារិកទទួលស្វាគមន៍បងប្អូន ដែលជាអតីតអ្នកគាំទ្រ គណបក្សភ្លើងទៀន ខ្មែររួបរួមជាតិ និងគណបក្សផ្សេងៗទៀតមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គផ្ទាល់៕
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារ សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀន ក្នុងខេត្តកំពង់ចាម។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៩ ឧសភា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា «រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាប្រមាណ ៦៣៧,៨៣៨ ដុល្លារអាមេរិក...
ភ្នំពេញ ៖ លេខរៀងអាចរួមចំណែកធ្វើឲ្យអ្នកបោះឆ្នោត ងាយចាំគណបក្សដែលខ្លួនគាំទ្រ ប៉ុន្តែមិនមែនជាកត្តាកំណត់ សម្រាប់ភាពជោគជ័យ ឬភាពបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សនយោបាយនោះទេ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃ៣០ ឧសភា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត នាថ្ងៃ២៩ ឧសភា ក្នុងនោះបក្សកាន់អំណាចបានលេខរៀងទី១៨ ។ លោកបន្តថា ការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះគណបក្សនីមួយៗ...
បរទេស ៖ គណបក្សភឿថៃ នៅតែមិនព្រមព្រៀងជាមួយគណបក្ស Move Forward លើតំណែងប្រធានសភា ដោយទទូចថា តំណែងនេះ ត្រូវបានបំពេញដោយបេក្ខជនម្នាក់ មកពីគណបក្សរបស់ខ្លួន នៅមុនកិច្ចប្រជុំ ដែលបានគ្រោងទុកនៅថ្ងៃអង្គារ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះលើតំណែងនេះ ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣...
កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំង នៅសាលានគរបាលភូមិភាគ ២ ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ដើម្បីរៀបចំកម្មវិធីសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការ ទូរស័ព្ទទៅជូនពរលោកប្រធានាធិបតីតួគី Recep Tayyip Erdogan ចំពោះជ័យជំនះសាជាថ្មីក្នុងការប្រកួត ប្រជែងតំណែងជាប្រធានាធិបតីអាណត្តិក្រោយ។ នៅក្នុងជំនួបគ្នាតាមទូរស័ព្ទនោះផងដែរមេដឹកនាំ ទាំងពីរក៏បានព្រមព្រៀងក្នុងការបន្តពង្រឹងទំនាក់ ទំនងទ្វេភាគីនិងធ្វើយ៉ាងណានាំយកទំនាក់ទំនង នោះឲ្យកើនឡើងកាន់តែខ្ពស់បន្ថែមទៀត។ ភាគីលោក Netanyahu បានប្រាប់ទៅកាន់លោក Erdogan ថាលោកមានការប្តេជ្ញាចិត្តយ៉ាង...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ហួសពេលវេលាសម្រាប់ គណបក្សភ្លើងទៀន តវ៉ាដើម្បីបានចូលរួម ប្រកួតប្រជែងបោះឆ្នោតហើយ ព្រោះអង្ករបានក្លាយទៅជាបាយ ។ ន័យអង្ករបានក្លាយទៅជាបាយរបស់លោក សុខ ឥសាននេះ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិង បិទផ្លូវតវ៉ារបស់គណបក្ស ។ លោក សុខ ឥសាន...
ភ្នំពេញ ៖ ទោះបីមិនទាន់បានឃើញលិខិតស្នាមរបស់លោក រ៉ុង ឈុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ស្នើសុំអនុញ្ញាតបាន ជួបជុំសមាជិករបស់ខ្លួនជាង១ម៉ឺននាក់ ដើម្បីទាមទារឲ្យបក្សបានមានឱកាស ចូលរួមបោះឆ្នោតថ្នាក់ ជាតិនាពេលខាងមុខក្តី ក៏ក្រសួងមហាផ្ទៃតាមរយៈលោក ខៀវ សុភ័គដែលជាអ្នកនាំពាក្យនោះ បានអះអាងថា នឹងមិនទទួលយកជាដាច់ខាត ពោលគឺបដិសេធចោលតែម្តង ។ ការលើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ លោក វណ្ណ ពុទ្ធីពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដួចផ្ដើមកម្មវិធីជិះកង់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ធំ ដោយមានសមាជិកអ្នកជិះកង់ ប្រមាណ ៨០នាក់ ដើម្បីអបអរទិវាពិភពលោក គ្មានថ្នាំជក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់»។ ការជិះកង់នេះធ្វើឡើងដើម្បីអបអរទិវាពិភពលោក គ្មានថ្នាជក់២០២៣...