គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា កងកម្លាំងរុស្ស៊ី នឹងត្រូវបានកម្ចាត់នៅអ៊ុយក្រែន ដូចពួក ណាហ្ស៊ី អាល្លឺម៉ង់ត្រូវបានវាយដំនៅក្នុងសង្គ្រាមលោកលើកទី២ ដោយរំលឹកដល់ជ័យជម្នះនៅក្នុងទិវាអឺរ៉ុប ។ លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ថា អំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលជ្រលង សម្ពាធទាប ពីភាគខាងជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ ។ ក្រសួងបានអោយដឹងថា លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល ៖-សីតុណ្ហភាពអប្បបរមា មានពី...
ភ្នំពេញ៖ លោក ម៉ម សារ៉ាន់ នាយកសាលាខេមអាស៊ាន ខេត្តព្រះសីហនុ និងប្រពន្ធ ឈ្មោះ ផៃ វ៉ាន់យ៉ា ប្រកាសលាលែងពីបក្សភ្លៀងទៀន និងសូមចូលរួមកសាងជាតិ ជាមួយរាជរដ្ឋាភិបាល។
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាលជាមួយ លោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលសន្តិសុខជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគី នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃឡង់ដ៏ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាលពីថ្ងៃចន្ទ បន្ទាប់ពីអ្វីដែលក្រុមឃ្លាំមើលបានលើកឡើងថា មានការត្អូញត្អែរយ៉ាងខ្លាំងនៅក្នុងការរៀបចំបោះឆ្នោតនៅមុនកាលកំណត់ ដែលបង្កឱ្យមានការព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីសមត្ថកិច្ចរបស់ស្ថាប័នដែលត្រូវបានតែងតាំងក្រោមការគ្រប់គ្រងរបស់យោធា ។ បណ្តាញប្រជាជនដើម្បីតាមដានការបោះឆ្នោត ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាល បានឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងប្រហែល៣០០ក្នុងអំឡុងពេលរៀបចំការបោះឆ្នោតកាលពីថ្ងៃអាទិត្យ រួមទាំងការបាត់ឈ្មោះ សន្លឹកឆ្នោតដែលបោះឆ្នោតដោយមនុស្សខុស និងមានកំហុសសន្លឹកឆ្នោតតាមប្រៃសណីយ៍ និងបញ្ជីបេក្ខជនមិនពេញលេញនៅតាមការិយាល័យបោះឆ្នោតនីមួយៗ...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Joko Widodoប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្កោលទោសទៅលើការវាយប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ទៅលើមន្ត្រីអាស៊ាន ដែលផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៃឧប្បត្តិហេតុនោះទេ ។ រដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តជាមួយកងជីវពលប្រឆាំងរបបយោធា កងកម្លាំងការពារប្រជាជន ហៅកាត់ថា (PDF)...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្លាក់ក្នុងល្បិច របស់ក្រុមបំផុសចលនាប្រឆាំងកីឡាករបរទេស មកប្រកួតស៊ីហ្គេម៣២ នៅកម្ពុជា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនចាំថា អ្នកបំផុសចលនាប្រឆាំងកីឡាករបរទេស ដែលមកប្រកួតក្នុង ស៊ីហ្គេម៣២ នៅកម្ពុជា គឺជាក្រុមដែលមានចេតនាបំផ្លាញមហាព្រឹត្តការណ៍នេះតែប៉ុណ្ណោះ ។ នេះជាការប្រឹងប្រែង...
ភ្នំពេញ៖ គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញលិខិតឆ្លើយតបភ្លាមៗ ដោយនឹងបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប មកពីខេត្តចំនួន២ (បាត់ដំបងនិងព្រះសីហនុ) ឱ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀងនិង...
ភ្នំពេញ៖ លោកស្រី ផៃ វ៉ាន់យ៉ា នាយិកានៃសាលាខេម អាស៊ាន បានប្រកាសលាលែងឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន ខណៈកាបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។ តាមរយៈ សេចក្ដីជូនដំណឹង របស់លោកស្រី ផៃ វ៉ាន់យ៉ា ផ្ញើទៅកាន់លោក ឡុក សាន បានបញ្ជាក់ថា ពីមុនលោកស្រី ធ្លាប់ធ្វើជាអ្នកសង្កេតការ ជូនគណបក្សភ្លើងទៀន...