SEA GAME

រដ្ឋមន្រ្តីព័ត៌មាន អំពាវនាវប្រជាពលរដ្ឋ កុំធ្លាក់ក្នុងល្បិច របស់ក្រុមបំផុសចលនា ប្រឆាំងកីឡាករបរទេស មកប្រកួតស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្លាក់ក្នុងល្បិច របស់ក្រុមបំផុសចលនាប្រឆាំងកីឡាករបរទេស មកប្រកួតស៊ីហ្គេម៣២ នៅកម្ពុជា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនចាំថា អ្នកបំផុសចលនាប្រឆាំងកីឡាករបរទេស ដែលមកប្រកួតក្នុង ស៊ីហ្គេម៣២ នៅកម្ពុជា គឺជាក្រុមដែលមានចេតនាបំផ្លាញមហាព្រឹត្តការណ៍នេះតែប៉ុណ្ណោះ ។ នេះជាការប្រឹងប្រែង​ ចុងក្រោយរបស់ពួកគេ ។ សូមប្រជាជនយើង កុំធ្លាក់ក្នុងល្បិចនេះអោយសោះ ។ យើងដើរបានឆ្ងាយមកហើយ – ៨ ឧសភា ២០២៣»៕

To Top