អត្ថបទ

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមលើកទឹកចិត្ត​ អត្តពលកកីឡាបាល់ទះម្នាក់ ២០២៣ដុល្លារ ក្នុងលក្ខខណ្ឌឈ្នះមេដាយមាស

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អត្តពលិកជាតិរបស់យើង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភរង្វាន់ប្រាក់សុទ្ធដល់ក្រុមជម្រើសជាតិកីឡាបាល់ទះ ទាំង១៤រូបដោយក្នុង ១ នាក់ទទួលបាន ២០២៣ដុល្លារ (ពីរពាន់ម្ភៃបីដុល្លារ) ដែលស្មើនឹងទឹកប្រាក់សរុបជិត៣ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌដណ្តើមឈ្នះមេដាយមាស ក្នុងការប្រកួតយប់នេះ។

បន្ថែមពីលើទឹកប្រាក់ខាងលើ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មក្នុងស្រុកដ៏ធំមួយ របស់ក្រុមហ៊ុន ជីប ម៉ុង ក៏នឹងផ្តល់នូវបទពិសោធន៍លំដាប់អន្តរជាតិ ដោយផ្តល់ការស្នាក់នៅ និងទទួលទានអាហារ នៅសណ្ឋាគារផ្កាយប្រាំ Hyatt Regency Phnom Penh និងជិះរថយន្តទំនើប Rolls-Royce។

តោះ ចាំមើលថាវគ្គដណ្តើមមេដាយមាសយប់នេះ នឹងក្លាយជាយ៉ាងណា?
*ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា។

To Top