លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រីរួមជាមួយឧបាសិកា ហៀ អួន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) និងផ្លូវបេតុងមួយខ្សែ” នៅថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នាភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ អគ្គីភ័យបានឆាបឆេះបន្ទប់ម៉ាស៊ីននៃសាឡាងចុះបញ្ជីដោយប្រទេសសិង្ហបុរី ដែលធ្វើដំណើរចេញពីកោះ Kusu ដោយបង្ខំឱ្យមានការផ្ទេរអ្នកដំណើររបស់ខ្លួនទៅកាន់នាវាមួយផ្សេងទៀត ។ អគ្គីភ័យត្រូវបានពន្លត់ដោយសមាជិកនាវិកទាំង៦នាក់នៃក្រុមហ៊ុន QUEEN STAR 2 ដែលធ្វើដំណើរពីប្រទេស សិង្ហបុរីទៅកាន់ Batam នៅគ្រាដែលឧប្បត្តិហេតុបានកើតឡើង...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងអំពីចំណាប់អារម្មណ៍ របស់លោកក្នុងការផ្តល់កៅអីមួយ សម្រាប់សហភាពអាហ្វ្រិក AU ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Scholz បានធ្វើដំណើរមកដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់តំបន់អាហ្វ្រិកខាងកើត។ អធិកាបតីរូបនេះក៏បានលើកឡើងផងដែរ ទៅលើបញ្ហាមួយចំនួនក្នុងនោះ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបាន វាយប្រហារ នៅភាគកណ្តាលនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានអ្នករងរបួស និងអគារបានបាក់រលំ ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ Ishikawa នៅម៉ោង២និង៤២នាទីរសៀល ត្រូវនឹងម៉ោង១និង៤២នាទីរសៀល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Qin Gang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយសមភាគីរុស្ស៊ី គឺលោក Sergey Lavrov ថា ចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីនាំមកនូវសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតចិនបានពិភាក្សា អំពីបញ្ហានេះនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)...
បរទេស៖ បុរសម្នាក់ត្រូវបានផាកពិន័យ ១៧ លានដុង ឬស្មើនឹង ៧៣០ ដុល្លារអាមេរិក ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណថែមទៀត ពីបទបើកបរខុសផ្លូវលើផ្លូវល្បឿនលឿន Phan Thiet ក្នុងទីក្រុង Dau Giay។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសអាយុ...
កំពង់ចាម ៖ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ១,៣០០ ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។ លោកអភិបាលខេត្ត...
ភ្នំពេញ ៖ ប៉ីប៉ីលី ជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀន ដែលរិះគន់ឥតសន្សំចៃ មាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសូមចូលរួមនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។ បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលី និងស្វាមីដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។ សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន...
បរទេស៖ អ្នកឧតុនិយមរបស់វៀតណាម បាននិយាយថា សីតុណ្ហភាពខ្ពស់នៅក្នុងទីក្រុង ហូជីមិញ បានកើតឡើងអស់រយៈពេល ជាច្រើនថ្ងៃកន្លងមកនេះ មួយផ្នែកដោយសារតែការប្រែប្រួលអាកាសធាតុ និងបាតុភូត El Nino ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Le Thi...
បរទេស៖ ក្រសួងការបរទេសចិនបានជំរុញប្រទេសជិតខាងអាស៊ីរបស់ខ្លួនគឺជប៉ុន ឱ្យអនុវត្ត “ការប្រុងប្រយ័ត្នខ្ពស់” ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា អង្គការ ណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនងដំបូងរបស់ខ្លួននៅក្នុង តំបន់ក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Mao Ning...