ព័ត៌មានអន្តរជាតិ

ប៉ូលីសវៀតណាម ពិន័យបុរសម្នាក់ ៧៣០ដុល្លារ អាមេរិក និងដកហូតបណ្ណបើកបរថែមទៀត ដោយសារតែបើកបញ្ច្រាស់ផ្លូវ លើផ្លូវល្បឿនលឿន

បរទេស៖ បុរសម្នាក់ត្រូវបានផាកពិន័យ ១៧ លានដុង ឬស្មើនឹង ៧៣០ ដុល្លារអាមេរិក ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណថែមទៀត ពីបទបើកបរខុសផ្លូវលើផ្លូវល្បឿនលឿន Phan Thiet ក្នុងទីក្រុង Dau Giay។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសអាយុ ៤៥ ឆ្នាំដែលមិនត្រូវបាន គេបង្ហាញអត្តសញ្ញាណបាន ប្រាប់ប៉ូលីសចរាចរណ៍ថា គាត់បាន “វង្វេង” ខណៈពេលដែល គាត់កំពុងធ្វើ ដំណើរទៅភាគខាងត្បូងខេត្ត Binh Thuan ពីខេត្ត Dong Nai ជិតទីក្រុងហូជីមិញកាលពីថ្ងៃពុធ។

ប៉ូលីសបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា កាមេរ៉ាដែលបំពាក់ខាងមុខរបស់រថយន្តក្រុង ដឹកអ្នកដំណើរ ដែលបើកបរលើផ្លូវល្បឿនលឿន បានចាប់វីដេអូគាត់បើកបរខុសផ្លូវក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា ផ្លូវល្បឿនលឿន Dau Giay – Phan Thiet ដែលរត់ចម្ងាយ ៩៩គីឡូម៉ែត្រ គឺឆ្លងកាត់ខេត្ត Dong Nai និង Binh Thuan បានបើកឱ្យធ្វើចរាចរណ៍នៅថ្ងៃទី ២៩ ខែមេសា៕

To Top