តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា ការផ្ទុះពីរនៅជិតកន្លែងបញ្ចុះសព របស់ឧត្តមសេនីយអ៊ីរ៉ង់លោក Qassem Soleimani បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៥នាក់ និងរបួសជាង ២១០នាក់ទៀតកាលពីថ្ងៃពុធ។ ការបំផ្ទុះបានកើតឡើង នៅពេល ដែលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសព ក្នុងទីក្រុងខើមេន ភាគអាគ្នេយ៍ នៃប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទីបួន នៃការស្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
នៅពេលផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះ លោក Jan Oberg បញ្ញវន្តអ៊ឺរ៉ុបបានទម្លាយឱ្យដឹងថា អាមេរិកធ្លាប់ដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយដែលស្នើឱ្យផ្ដល់ថវិការយៈពេល៥ឆ្នាំជាប់ៗគ្នា ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានឱ្យប្រឌិតព័ត៌មានអវិជ្ជមានក្លែងក្លាយអំពីប្រទេសចិន។សេចក្តីព្រាងច្បាប់នេះ បានស្នើឱ្យអាមេរិកទម្លាក់ថវិកា៣រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំចាប់ពីឆ្នាំសារពើពន្ធ២០២២ដល់ឆ្នាំសារពើពន្ធ២០២៦(សរុបចំនួន១៥០០លានដុល្លារអាមេរិក)ដើម្បីទប់ទល់នឹង”ឥទ្ធិពលសកលរបស់ប្រទេសចិន”។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុតដោយខុងឆ្គង ហើយបានបំផុសការគាបសង្កត់និងទប់ស្កាត់ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន សង្រ្គាមមតិសាធារណៈ និងសង្រ្គាមយល់ដឹងត្រូវបានកើនឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ក្នុងនោះប្រធានបទដូចជា“គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” សេដ្ឋកិច្ចចិននិងតំបន់XinJiangជាដើមបានក្លាយទៅជាគោលដៅសំខាន់សម្រាប់លាបពណ៌របស់ភាគីអាមេរិក។ តើរដ្ឋាភិបាលវ៉ាស៊ីនតោនញាប់ខ្សែនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមរបៀបណាសម្រាប់ធ្វើសង្រ្គាមមតិសាធារណៈចំពោះប្រទេសចិន?ជាបឋម គឺបង្កើតខ្សែសង្វាក់នៃការក្លែងបន្លំ”ស្ថាប័ន-ប្រព័ន្ធផ្សព្វផ្សាយ-រដ្ឋាភិបាល”។ក្នុងរយៈពេលជាយូរណាស់មកហើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានកាន់កាប់ឋានៈអាទិភាពក្នុងឆាកមតិសាធារណៈអន្តរជាតិ ហើយពូកែខាងការធ្វើសង្គ្រាមមតិសាធារណៈ។ ក្នុងនោះ ស្ថាប័នដូចជាវិទ្យុVOAនិងវិទ្យុអាស៊ីសេរី(RFA)ជាដើមដែលស្ថិតនៅក្រោមឱវាទនាយកដ្ឋានសារព័ត៌មានអន្តរជាតិរបស់អាមេរិក ត្រូវបានគេចាត់ទុកថា មានលក្ខណៈនយោបាយយ៉ាងខ្លាំងចាប់តាំងពីបានបង្កើតឡើងមក។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ នៃសាលានគរបាលជាតិភូមិភាគ៤ យកចិត្តទុកដាក់បំពេញការងារបម្រើជាតិ និងប្រជាពលរដ្ឋឲ្យបានល្អ ស័ក្ដិសមជាឈាមថ្មីដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ជ្រើសរើសយកមកចាក់បញ្ចូលក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។ ក្នុងពិធីចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤...
តូក្យូ៖ ការរញ្ជួយដីដ៏ធំមួយកាលពីថ្ងៃចន្ទ បានអង្រួនកណ្តាលប្រទេសជប៉ុន ដោយជំរុញឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយរញ្ជួយដី។ ការរញ្ជួយដ៏ខ្លាំងជាបន្តបន្ទាប់ ជាមួយនឹងកម្លាំងខ្លាំងមួយក្នុងកម្រិត ៧,៦ រ៉ិចទ័រ បានវាយប្រហារឧបទ្វីបណូតូ ក្នុងខេត្ត Ishikawa ក្នុងជម្រៅរាក់កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានដាក់ឈ្មោះវាជាផ្លូវការថា គ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ឆ្នាំ២០២៤។ យ៉ាងហោចណាស់មនុស្ស ៧៨ នាក់ត្រូវបានសម្លាប់ដោយការរញ្ជួយដី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK...
Update៖ ក្រុមហាម៉ាស់ ប្រកាសលុបចោលបទឈប់បាញ់គ្នា ក្រោយមានការសម្លាប់ អនុប្រធានក្រុមដឹកនាំរបស់ខ្លួននៅលីបង់https://dap-news.com/?p=384029 រដ្ឋាភិបាលអាមេរិក ចំណាយលុយ២លានដុល្លារ ក្នុង១ខែដើម្បីការពារជីវិត អតីតរដ្ឋមន្រ្តីការបរទេស និងជំនួយការម្នាក់ទៀត ពីការគំរាមកំហែងរបស់អ៊ីរ៉ងhttps://dap-news.com/?p=384059 អាមេរិក ក្លាយជាអ្នកនាំចេញ ធំជាងគេបំផុត ហ្គាសរាវរបស់ពិភពលោកhttps://dap-news.com/?p=383999 អាមេរិក ស្ងាត់ៗចុះកិច្ចព្រមព្រៀង អូសបន្លាយវត្តមានយោធា របស់ខ្លួននៅកាតាhttps://dap-news.com/?p=384093 Update៖ មនុស្ស ៧៨នាក់...
ភ្នំពេញ ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. នៅថ្ងៃទី៤ ខែមករានេះ បានដឹកនាំក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ...
បរទេស៖ អាជ្ញាធរជប៉ុនបានបង្ហាញកាលពីថ្ងៃពុធថា យន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលត្រូវបានវាយប្រហារដោយយន្តហោះឆ្មាំសមុទ្រ នៅលើផ្លូវរត់ គឺត្រូវបានផ្តល់ការអនុញ្ញាតឱ្យចុះចត ប៉ុន្តែមិនមានការចង្អុលបង្ហាញថា យន្តហោះរបស់ឆ្មាំសមុទ្រត្រូវបានអនុញ្ញាតឱ្យហោះឡើងនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះ De...
ភ្នំពេញ ៖ លោក ហាវ ធិន នាយកវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនិង បច្ចេកទេស ដែលជ្រោមជ្រែង ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួល និស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយដល់យុវជន ដើម្បីជាយានចូលប្រលូកក្នុងទីផ្សារការងារ។ លោក ហាវ ធិន បានលើកឡើងថា...