ព័ត៌មានជាតិ

សម្ដេចធិបតី ផ្ញើសាររំលែកទុក្ខ ការបាត់បង់បង់ជីវិតប្រជាជនជប៉ុន បណ្ដាលមកពីគ្រោះរញ្ជួយដី

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា មានមនុស្សជាង ៥០នាក់ ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ ៣ថ្ងៃមកហើយ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារប្រទេសជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៧៨នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ៕

To Top