បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារបានប្រកាសជាផ្លូវការថាខ្លួនបានចូលរួមជាមួយក្រុម BRICSហើយ។ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានធ្វើការចរចាលើការចូលជាសមាជិកក្រុមនេះអស់ជាច្រើនខែ ដោយរដ្ឋមន្ត្រីការបរទេសព្រះអង្គម្ចាស់ Faisal bin Farhan បាននិយាយកាលពីខែសីហាឆ្នាំមុនថា ព័ត៌មានលម្អិតទាំងអស់អំពីការផ្លាស់ប្តូរនេះ នឹងត្រូវបានវាយតម្លៃមុនពេល ការសម្រេចចិត្តសមស្របនឹងត្រូវបានធ្វើឡើង។ នៅពេលនោះ រដ្ឋមន្ត្រីការបរទេសក៏បាននិយាយដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បានប្រាប់ទូរទស្សន៍រដ្ឋ LRT នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ប្រទេសលីទុយអានី ប្រហែលជាមានសុទិដ្ឋិនិយមពេកអំពីឱកាសរបស់អ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។ និយាយជាមួយ LRT សម្រាប់កម្មវិធីពិសេសចុងឆ្នាំ ដែលបានកត់ត្រាកាលពីថ្ងៃសុក្រ លោក ស្រីSimonyte បាននិយាយអំពីស្ថានភាពសន្តិសុខរបស់ប្រទេសលីទុយអានី និងរបៀបដែលវាត្រូវបានរងផលប៉ះពាល់ដោយជម្លោះអ៊ុយក្រែនផងដែរ។ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖វាប្រហែលជាមិនឆ្ងាយពេកទេក្នុងការនិយាយថា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា ក្រុមមន្ត្រីបានលើកឡើងថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (ដ្រូន)ជាច្រើនគ្រឿងនៅរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន និងទីក្រុង Kharkov ស្ថិតនៅភាគឦសាននៅថ្ងៃអង្គារនេះដោយបានសម្លាប់ជនស៊ីវិលតិចបំផុត៥នាក់ រងរបួសរាប់សិបនាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ ។ ការវាយប្រហារតាមផ្លូវអាកាសរយៈពេល៣ថ្ងៃជាប់ៗគ្នាមកលើប្រទេសអ៊ុយក្រែន បានធ្វើតាមការព្រមានរបស់ប្រធានាធិបតី លោក...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយលោកក៏បានណែនាំឲ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន៧ចំណុច ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ...
វ៉ាស៊ីនតោន៖ ថ្ងៃចូលឆ្នាំសកល ២០២៤ គឺជាខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-អាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនង ចិន-អាមេរិក មានបទពិសោធន៍ឡើងចុះ ទោះបីជាវាមិនតែងតែមានភាពរលូនក៏ដោយ ប៉ុន្តែជាទូទៅវាបានរក្សាសន្ទុះទៅមុខ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក។ សព្វថ្ងៃនេះ ពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមានទឹកប្រាក់ ៧៦០ ពាន់លានដុល្លារអាមេរិក ដែលគាំទ្រការងារជាង ២,៦ លាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិន...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤បានចេញសេចក្តីសម្រេច ចាត់តាំងក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតព្រឹទ្ធសភា នឹងមកដល់នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ។ ច្បាប់បោះឆ្នោតព្រឹទ្ធសភា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨...
ហ្គាហ្សា៖ ចំពេលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត និងស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សាស្ទ្រីប ប្រជាជនប៉ាឡេស្ទីន នៅក្នុងឡោមព័ទ្ធនៅតែរក្សាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកជីវិតធម្មតាវិញនៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ។ លោកស្រី Shaimaa al-Yazgi អាយុ ២៦ ឆ្នាំជាម្តាយដែលមានកូន ៤នាក់ត្រូវបានបង្ខំឱ្យផ្លាស់ទី១១ ដងជាមួយគ្រួសាររបស់លោកស្រីពីកន្លែងមួយទៅកន្លែងមួយទៀត សម្រាប់ការរត់គេចខ្លួនតូចចង្អៀតពីការស្លាប់ចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល។ ស្ត្រីជនជាតិប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួថា “ពេលខ្លះ យើងត្រូវបានគេបង្ខំឱ្យរត់តាមដងផ្លូវ ហើយលាក់ខ្លួននៅក្នុងផ្ទះរបស់មនុស្សចម្លែក...
ហាណូយ៖ ការិយាល័យស្ថិតិទូទៅបានរាយការណ៍ថា ប្រទេសវៀតណាម បានទាក់ទាញការវិនិយោគបរទេសប្រមាណ ៣៦,៦ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ កើនឡើង ៣២,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមនោះ ទឹកប្រាក់ប្រមាណ ២៣,១៨ ពាន់លានដុល្លារត្រូវបានបញ្ចេញ កើនឡើង ៣,៥ ភាគរយធៀបនឹងឆ្នាំមុន ដែលបង្ហាញពីកម្រិតខ្ពស់បំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់ របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ខណៈរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសទៅលើទឹកស្អាត ។ សម្តេចធិបតីថា “ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥...
ភំ្នពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយល្គឹកណាគ្មានបញ្ជាឲ្យឃាត់ខ្លួនពីព្រះរាជអាជ្ញាលេីកលែងបទល្មើសជាក់ស្តែង។ ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ជីវ ផល្លីបានធ្វេីឡេីង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពីធ្វើអាជីវកម្មផ្លូវភេទ ដែលបានអនុវត្តកន្លងមក (២០២៣) នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ ឧត្តមសេនីយ៍ឯក...