បរទេស៖ មេទ័ពជើងទឹកអាមេរិក លោក Carlos Del Toro បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់វិទ្យាស្ថាន Royal United Services ក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេសគួរតែវាយតម្លៃឡើងវិញ នូវទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ មន្ត្រីរូបនេះបានចង្អុលបង្ហាញពី ស្ថានភាពដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមើលឃើញថា ជាការគំរាមកំហែង រួមទាំងការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាគោលនយោបាយរបស់រុស្ស៊ី និងចិនផងដែរ។...
តាកែវ ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសកម្មភាពអភិវឌ្ឍន៍ ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ វិធីសាស្រ្ដ ចលនាភូមិថ្មី ស្ថិតនៅក្នុងភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ឆាបឆេះអាគារមួយកន្លែង...
បរទេស៖ ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន (GUR) បានដឹងថា មានអ្នកទោសសង្គ្រាមនៅលើយន្តហោះដឹកជញ្ជូនយោធារុស្ស៊ីដែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងរបស់ទីក្រុងគៀវ , នេះបើតាមប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថា រឿងពេញលេញនៃការបាញ់ប្រហារនេះនឹង «ច្បាស់លាស់ក្នុងរយៈពេលពីរបីថ្ងៃ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនយោធា IL-76 របស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅតំបន់...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍គុណាធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី វឌ្ឍនភាព នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចេញផ្សាយនាថ្ងៃ២៧ ខែមករា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់ទីក្រុងគៀវនៅ Donbass ចន្លោះឆ្នាំ២០១៤និង២០២២ គឺគ្មានអ្វីក្រៅពីជាអំពើ ប្រល័យពូជសាសន៍នោះទេ។ លោកប្រធានាធិបតីរុស្សី រូបនេះបានបន្ថែមថា អាជ្ញាធរក្រោយរដ្ឋប្រហារ Maidan នៅក្នុងប្រទេសអ៊ុយក្រែន បានប្តេជ្ញាចិត្តដើម្បីកម្ចាត់នរណាម្នាក់ ដែលនៅតែគាំទ្រការអភិវឌ្ឍ ទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ។ រុស្ស៊ីបានលើកឡើងពី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនចង់ចូលទៅក្នុងសង្រ្គាម ដ៏ធំមួយផ្សេងទៀត ហើយគ្មានចេតនាវាយប្រហារ ប្រទេសដទៃនោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ ដោយលោករដ្ឋមន្ត្រីដដែលនេះ លោកបានសំដែងការសោកស្ដាយថា ទំនាក់ទំនងជាមួយអាមេរិកស្ថិតក្នុងកម្រិតទាប ហើយបានបន្ទោសក្រុងវ៉ាស៊ីនតោនចំពោះស្ថានភាពបច្ចុប្បន្ន។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន បាននិងកំពុងជំរុញពលរដ្ឋរបស់ពួកគេឱ្យរៀបចំខ្លួន សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា ដែលមានសក្តានុពលជាមួយរុស្ស៊ី។...
បរទេស៖ ការិយាល័យសារព័ត៌មានរបស់ស្ថាប័ននេះ បានបង្ហាញកាលពីថ្ងៃសុក្រថា ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ី ឬFSB បានចាប់ខ្លួនបុរសពីរនាក់ ដោយសង្ស័យថាបានធ្វើការឱ្យ សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។ ជនសង្ស័យត្រូវបានគេចោទថា បានប្រមូលព័ត៌មានអំពីទីតាំង និងអង្គភាពយោធារបស់រុស្ស៊ី ហើយចែករំលែកវា ជាមួយតំណាងរបស់ក្រុងគៀវ ជាថ្នូរនឹងប្រាក់។ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការយោធា របស់ទីក្រុងមូស្គូប្រឆាំងនឹង ប្រទេសជិតខាងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ទីភ្នាក់ងារFSB បានរាយការណ៍ថា បានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ ទាំងជនជាតិរុស្ស៊ី...
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ការប្រើសុសវែរ Crack បានក្លាយជារឿងធម្មតា និងមានការទាញយកមកដំឡើងកាន់តែច្រើន។ សុសវែរ Crack គឺជាសកម្មភាពនៃការប្រើសុសវែរ មិនស្របច្បាប់ដែលផ្តល់ឱ្យអតិថិជន អាចចូលប្រើប្រាស់លើមុខងារជាច្រើនដូចទៅនឹងសុសវែរផ្លូវការ របស់អ្នកផលិតដោយមិនបង់ប្រាក់។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ មករានេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានចែករំលែកអំពីគ្រោះថ្នាក់កើតចេញពីការប្រើសុសវែរ Crack ដូចខាងក្រោម៖ ផ្លូវច្បាប់៖...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មកវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤។លោករដ្ឋមន្ត្រី បានបញ្ជាក់ពីសារសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលប្រមុខរាជរដ្ឋាភិបាលចង់បាន។ ទន្ទឹមនឹងនោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់លោករដ្ឋមន្ត្រី...